ឆ្លងចរន្ដអគ្គិសនីបណ្តាលឲ្យផ្ទុសឆេះប្រអប់ខ្សែរខ្សែរភ្លើងមួយដើម នៅផ្សារទួលពង្រ តែសំណាងល្អ​សមត្ថកិច្ចជួយអន្ដរាគមន៍ទាន់

0
230

 

 

 

 
ភ្នំពេញ ៖ បង្គោលភ្លើងមួយដើម​នៅមុខផ្ទះប្រជាពលរដ្ឋត្រូវអគ្គិភ័យឆាប់ឆេះ បន្ទាប់ពីឆ្លងចរន្ដអគ្គិសនី ប៉ុន្ដែត្រូវបានប្រជាពលរដ្ឋ យកបំពង់​ពន្លត់អគ្គិភ័យមកបាញ់ទាន់ពេល ហើយសមត្ថកិច្ចក៏បន្ថែមនូវរថយន្តពន្លត់អគ្គីភយ័អស់មួយគ្រឿងទៀតផងដែរ ដើម្បីជួយអន្ដរាគមន៍ទើបរលត់ទៅវិញ។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ច នៅវេលាម៉ោង១១ព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភព​ព៌ត៌​មានពី​កន្លែងកើតហេតុបានឲ្យដឹងថា​នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បង្គោល​ភ្លើង​មួយ​ដើម​ផ្ទុះ​សេ​ចេញ​ជា​អណ្ដាត​ភ្លើង​ឆ្លង​ចេញ​ទៅ​ផ្ទះ​ប្រជា​ពលរដ្ឋ​ ធ្វើ​អោយ​អ្នក​រស់​នៅ​ជិត​ខាង​នាំ​គ្នា​ភ័យ​ឆោ​ឡោ​យកបំពង់​ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ ហើយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនាំ​យក​រថយន្ត​ទឹកទៅជួយអន្ដរាគមន៍ ទើបអគ្គិភ័យឆេះបង្គោលភ្លើងនោះបានរលត់ទៅវិញជាស្ថាពរ។
សូមបញ្ជាក់ផងដែរថា គ្រោះអគ្គិភ័យនេះមិនបង្កឲ្យមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយគ្រាន់តែរងការខូចខាតប្រអប់ភ្លើងនៅបង្គោលនោះចំនួន៣ និងដាច់ខ្សែភ្លើងដាច់ធ្លាក់ចុះរាយប៉ាយពេញដីតែប៉ុណ្ណោះ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here