រថយន្ត​ដឹក​កម្មករ​វ៉ា​ម៉ូតូ​កិន​ទឹក​អំពៅ​វ៉ាក់​អើ​រថយន្ត​មួយ​គ្រឿង​ទៀត​បណ្ដាល​អោយ​ក្រឡាប់​រង​របួស​ធ្ងន់​ស្រាល​២២នាក់​

0
131

 

 

 

 

 
ខេត្ត​តាកែវ ៖ រថយន្ត​ដឹក​កម្មករ​មួយ​គ្រឿង​វ៉ា​ម៉ូតូ​កិន​ទឹក​អំពៅ​វ៉ាក់​អើ​រថយន្ត​មួយ​គ្រឿង​ទៀត​ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យកម្មកររងរបួសធ្ងន់-ស្រាលចំនួន ២២នាក់។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង ០៥ និង ៤០នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវជាតិលេខ3 ចន្លោះបង្គោលលេខ49-50 ស្ថិតនៅភូមិរូង ឃុំក្រាំលាវ ស្រុកបាទី ខេត្តតាកែវ។

តាម​ប្រភព​ព៌ត៌​មានពី​មន្ត្រី ប.ស.ស ខេត្តតាកែវ បានឱ្យដឹងថា រថយន្តដឹកកម្មករបានបើកវ៉ាម៉ូតូកិនទឹកអំពៅស្រាប់តែវ៉ាក់ជាមួយរថយន្តមួយគ្រឿងទៀតនៅខាងមុន ខណៈនោះរថយន្តបានកាច់ចង្កូតចូលគន្លងផ្លូវវិញ ក៏បណ្តាលក្រឡាប់រងរបួសធ្ងន់ចំនួន ០៩នាក់ (ស្រី០៤នាក់) ស្រាលចំនួន ១៣នាក់ (ស្រី១២នាក់)។

ក្រោយពេលកើតហេតុ មន្ត្រី ប.ស.ស បាន​ទំនាក់ទំនង​រថយន្ត​សង្គ្រោះ​ដឹក​យក​ជនរងគ្រោះទៅសម្រាកព្យាបាលនៅគ្លីនិក ជា សុខលឹម ចំនួន ១៣នាក់, គ្លិនីក ឯកជន តឹក ប៊ុនហ៊ុញ ចំនួន ០២នាក់, មន្ទីរពេទ្យកាល់ម៉ែត្រ ចំនួន ០២នាក់, មន្ទីរពេទ្យលោក សង្ឃ ចំនួន ០៥នាក់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here