រថយន្តដឹកអេតចាយបើកបុកអ្នករត់ម៉ូតូឌុបស្លាប់ម្នាករួចបោលទៅបុកចូលសាលារៀនខ្ទេចម៉ូតូ៣គ្រឿងទៀត

 

 

 

 

 

 

ភ្នំពេញ៖ រថយន្តហ៊ីយ៉ាន់ដាដឹកអេតចាយ១គ្រឿង បានបើកបរក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុកបុរសអ្នក រត់ម៉ូតូឌុបម្នាក់អូសជាង៣០ម៉ែត្រ បណ្ដាលឲ្យស្លាប់ភ្លាមនៅនឹងកន្លែង។បន្ទាប់មករថយន្តខាងលើនោះមិន បានឈប់ស្ងៀមឡើយ បានជ្រុលទៅមុខរេចង្កូតជ្រុលទៅបុកចូលក្នុងសាលាពិភពបញ្ញាអន្តរាជាតិ និងបុករះ ម៉ូតូចំនួន៣គ្រឿង ដែលជារបស់លោកគ្រូអ្នកគ្រូនៅក្នុងសាលានោះ។បណ្ដាលឲ្យរងការខូចខាតខ្ទេចខ្ទីរថែម ទៀតផងបន្ទាប់មកអ្នកបើកបររថយន្តនោះ ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាន និងបានប្រគល់ឲ្យនគរបាល សាកសួរនិងចាត់ការតាមច្បាប់។

ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរនោះបានកើតឡើង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខសាលាពិភពបញ្ញាអន្តរជាតិ ដែលមានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់នោះមិនទាន់ត្រូវបានស្គាល់ឈ្មោះនៅឡើយ គាត់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ ២០១៦ ពណ៏ខ្មៅ ចំណែករថយន្តបង្កម៉ាកីយ៉ាន់ដាយ ពណ៏ខៀវពាក់ស្លាកលេខកណ្ដាល
2A-3757 បើកបរដោយបុរសម្នាក់ឈ្មោះ សន ចន អាយុ៣៩ឆ្នាំ មានទីលំនៅក្នុងភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងមានស្រុកកំណើតនៅក្នុងភូមិទ្រា ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង។

តាមប្រភពព័ត៌មានពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្ក បើកបរធ្វើដំណើរក្នុងទិស ដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងដោយមានដឹកអេតចាយពេញទ្រុងថែមទៀតផង ចំណែកម៉ូតូរងគ្រោះ បានបើកបរធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នា។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតជ្រុលទៅបុកបុរសអ្នករត់ម៉ូតូឌុបពេញទំហឹង រួចបានអូសជាង៣០ម៉ែត្រនិងរេ ចង្កូតជ្រុលបន្តទៅបុកចូលសាលាពិភពបញ្ញាអន្តរជាតិ និងបុករះម៉ូតូចំនួន៣គ្រឿងទៀត ដែកជាម៉ូតូរបស់ លោកគ្រូអ្នកគ្រូបង្រៀននៅទីនោះ បណ្ដាលឲ្យខូចខ្ទេចខ្ទីរថែមទៀតទើបឈប់ស្ងៀម ហើយអ្នកបើកបររថយន្ត ប្រុងរត់គេចខ្លួនប៉ុន្តែត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបាននិងប្រគល់ឲ្យនគរបាលចាត់ការតាមច្បាប់។

ប្រភពីកន្លែងកើតហេតុបានអះអាងថា បុរសអ្នកបើកបររថយន្តបង្កនោះ ជាមនុស្សមានជម្ងឺឆ្កួតជ្រូក ហើយ កន្លងមកតែងបានធ្វើការអុកឡុកនៅក្នងភោជនីយដ្ឋាន វាយបំផ្លាញឥវាន់គេខ្ទេចខ្ទីរ និងបើករថយន្តបង្កគ្រោះ ថ្នាក់ចរាចរជាញឹកញាប់ ព្រមទាំងសងគេជាបន្តបន្ទាប់រួចមកហើយ ពេលនេះសង្ស័យថាជម្ងឺរើឡើងពេល កំពុងបើកបរទើបបានជាបង្កគ្រោះថ្នាក់ចរាចរធំបែបនេះ៕វាសនាសែនជ័យ

 

 

 

Leave a Reply

Your email address will not be published. Required fields are marked *