ចេញ​ពី​ស្រុក​កំណើត​ទៅ​ភ្នំពេញ​ជិះ​ម៉ូតូ​បុក​រថយន្ត​ចត​ពី​ក្រោយ​ពេញ​ទំ​ហឹង​បណ្ដាល​អោយ​ស្លាប់​ម្នាក់​រង​របួស​ធ្ងន់​ម្នាក់​

0
119

 

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់២នាក់ជិះម៉ូតូធំ ម៉ាកCBR មួយគ្រឿងក្នុងល្បឿនយ៉ាងលឿនមកពីលេស្រុកនៅខេត្តព្រៃវែងហើយជិះមកកន្លែងស្នាក់នៅវិញបានជួបគ្រោះថ្នាក់ចរាចរណ៍​ដោយជិះទៅបុកពីក្រោយរថយន្តកូរ៉េមួយគ្រឿងដែលជាប់ផុងនៅក្បែងចិញ្ចើមផ្លូវបណ្តាលអោយបាក់កស្លាប់នៅនិងកន្លែងកើតហេតុនិងម្នាក់របួសធ្ងន់ត្រូវដឹកទៅសង្គ្រោះបន្ទាន់។

ហេតុការណ៍នេះនៅវេលាម៉ោង១០និង៣០នាទីយប់
ថ្ងៃទី ២៣ ខែ​កក្តដា ឆ្នាំ​២០១៧ នៅតាមបណ្តោយផ្លូវជាតិ៤មុខកន្លែងសាច់ក្រកអាំង ស្ថិតក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ ទិន ទី អាយុ២១ឆ្នាំ
មុខរបរធ្វើការរោងចក្រនិង ស្នាក់នៅម្តុំបែកចាន មានស្រុកកំណើត ភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង ជិះម៉ូតូម៉ាកCBRពណ៍ខ្មៅពាក់ស្លាកលេខ1DE-0691 ។

តាមប្រភព​ព៌ត៌​មាន​ពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុជនរងគ្រោះខាងលើធ្វើដំណើរដោយម៉ូតូខាងលើតាមផ្លូវជាតិ៤ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនមួយយ៉ាងលឿន​ ខណៈមកដល់ចំណុចកើតហេតុ បានទៅបុករថយន្តមួយគ្រឿងម៉ាកកូរ៉េដឹកស៊ីម៉ត៍របស់ក្រុមហ៊ុនរាជសីហ៍ឡូជីស្ទិក(RS)ដែលជាប់ផុងចតនៅក្បែរចិញ្ចើមផ្លូវពេញទំហឹងបណ្តាលអោយជនរងគ្រោះបាក់កនិងផុងថ្ងាស់ស្លាប់ភ្លាមៗនៅនិងកន្លែង។ចំណែកមិត្តភក្តិម្នាក់ទៀតរងរបួសធ្ងន់ ត្រូវរថយន្តក្លីនិក ឯកជនសុធារិទ្ធបែកចានដឹកទៅសង្គ្រោះ។

ក្រោយកើតហេតុមានប្រជាពលរដ្ធនៅកន្លែងកើតហេតុបានយកទូរស័ពនៅហោប៉ៅជនរងគ្រោះ​តេ​ទៅ​ប្រាប់សាច់ញាតិមកមើល។បន្ទាប់មក​កម្លាំង​នគរ​បាល​ជំនាញចរាចរណ៍​ក្រុងបានធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍​ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញ ចំណែក​ឯ​សាក​សព​ប្រគល់អោយក្រុមគ្រួសារយក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here