ឃើញ​គេ​ទុក​ម៉ូតូ​ប្រហេះ​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ត្រូវ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ល្បាត​ចាប់​បាន​

0
131

 

 

 

 

 

ភ្នំពេញ​៖​ជន​សង្ស័យ​ម្នាក់​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​ ខណៈ​ដែល​ជន​រង​គ្រោះ​ទុក​ទ្វេ​ប្រហេះ​ត្រូវ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ល្បាត​ឃើញ​ទាន់​ចាប់​យក​មក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៣:៣០នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៤ខែ​កក្ដដា​ឆ្នាំ​២០១៧​ ស្ថិត​នៅ​ចំណុច​ផ្ទះលេខ៣៧៨ផ្លូវ២៤៥ក្រុមទី២៩សង្កាត់បឹងសាឡាងខណ្ឌទួលគោករាជធានីភ្នំពេញ។

ជន​សង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ង្វៀង យាំង ហ៊ុងហៅហ៊ុងភេទប្រុសអាយុ៤២ឆ្នាំជនជាតិវៀតណាមមុខរបរមិនពិតប្រាកដ។ចំណែក​ឯ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ជាងចន្រ្ទាភេទស្រីអាយុ២៣ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនស្តងដាស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិតាងួនសង្កាត់កាកាបខណ្ទពោធិសែនជ័យរាជធានីភ្នំពេញ។
តាមប្រភព​ព៌ត៌​មាន​ពី​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​បឹង​សាឡាង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​ឈាន​ដល់​ការ​ចាប់​ឃាត់​ខ្លួន​ជន​សង្ស័យ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បាន​ចុះ​ល្បាត​តាម​គោល​ដៅ​ដើម្បី​ពួន​ស្ទាក់​បង្ក្រាប​បទ​ល្មើស​កុំ​អោយ​កើត​មាន​ឡើង​ស្រាប់តែ​ប្រទះ​ឃើញ​ជន​សង្ស័យ​កំពុង​ធ្វើ​សកម្ម​ភាព​លួច​កាច់​ក​ម៉ូតូ​ជន​រង​គ្រោះ​ម្នាក់​ដែល​ទុក​នៅ​មុខ​កន្លែង​ធ្វើ​ការ​ក៏​ឃាត់​ខ្លួន​យកមក​ប៉ុស្តិ៍​ព្រម​ទាំង​ដក​ហូត​ម៉ូតូមួយគ្រឿងម៉ាកHonda c125​ពណ៌​ខ្មៅពាកផ្លាកលេខកំពង់ចាម1E-3028​និង​វត្ថុ​តាំង​រួមមានដង្កាប់កាត់ខ្សែភ្លើង១ដែកស្រួច១ដែកឆាប២កូនកំបិតចុងស្រួចនឹង​តេលេរថយន្ត១។
ក្រោយ​ពី​កើត​ហេតុ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បាន​ប្រគល់​អោយជនរងគ្រោះ។ចំណែកឯជនសង្ស័យត្រូវបាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បញ្ជូនទៅអធិការ​ខណ្ឌ​ទួលគោកដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាការចាត់ការតាម​ផ្លូវ​ច្បាប់​៕​ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here