កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ត្រពាំងក្រសាំងល្បាតឃាត់ជនសង្ស័យបាន២នាក់នឹងថ្នាំញៀនចំនួន២២កញ្ចប់តូចរួមម៉ូតូចំនួន២គ្រឿង

0
149

 

 

 

 

 

ភ្នំពេញ៖ ជនសង្ស័យដើរ​លក់គ្រឿងញៀន២នាក់ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួនដោយមានវត្ថុតាងចំនួន២២កញ្ចប់រួមនឹងម៉ូតូ២គ្រឿង។​ហេតុ​ការណ៍​ឃាត់​ខ្លួន​នេះ​បាន​កើត​ឡើង​កាលវេលាម៉ោង ១០នឹង៣០នាទីយប់​ថ្ងៃទី២៥ខែកក្តដា ឆ្នាំ២០១៧​ស្ថិត​នៅតាមបណ្តោយផ្លូវលំ ទល់មុខសំយ៉ាបផ្ទះប្រជាពលរដ្ឋ ជាប់ផ្លូវ ក្នុង​ភូមិជង្រុក​សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១- ឈ្មោះ អុល ប្រុសង៉ែត ភេទប្រសអាយុ១៩ឆ្នាំមុខរប មិនពិតប្រាកដ ស្នាក់នៅ ជាមួយមេ លក់គ្រឿងញៀន ឈ្មោះ លាស់ វណ្ណា ស្នាក់នៅភូមិ ជង្រុក​សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តតាកែវ ។
ជនសង្ស័យទី២- ផេង ភារះភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជង្រុក​សង្កាត់ ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យនិង​ម៉ូតូ២គ្រឿងទី១-ម៉ាក​ហុង​ដា​ឌ្រីមសងសេរ៊ី២០១៥ពណ៌ខ្មៅពាក់ស្លាកលេខតាកែវ 1K,6139នឹង​ទី២-ម៉ាកធូដេ ពណ៌ក្រហមអត់ស្លាកលេខ ។

តាមប្រភពព័ត៌មានពីលាក កែវ ពន្លឺនារងប៉ុស្តិ៍​ត្រពាំងក្រសាំង បាននិយាយថានៅមុនពេលកើតហេតុ ពួកគាត់មានគ្នា៤នាក់មានម៉ូតូ២គ្រឿងបានចេញល្បាតនៅក្នុងមូលដ្ឋាន ភូមិសាស្ត្រ​របស់ខ្លួនបានឃើញ​ជនសង្ស័យ ៣នាក់ ដែលកំពុង​អង្គុយផ្តុំគ្នា ពេលនោះពួកគាត់មានការសង្ស័យបានចុះឆែកឆេហើយជនសង្ស័យទាំង៣នាក់ខាងលើ ពេលឃើញ​កម្លាំង​នគរ​បាល​រត់ចេញពីទីតាំងខាងលើហើយ​ក៏​បានឃាត់បាន២នាក់ដោយឆែកឆេឃើញមានមានខ្លងម្សៅមានថ្នាំញៀន6កញ្ចប់​។បន្ទាប់មក​រុករកមើលកន្លែងកើតហេតុមានថ្នាំញៀន១៦កញ្ចប់ថែម​ទៀត​ ហើយម្នាក់ដែល​រត់គេចខ្លួនបាត់​បាន​បន្សល់ទុកម៉ូតូចំនួន២គ្រឿងនូវ​នឹង​កន្លែង​កើត​ហេតុ​ ត្រូវ​កម្លាំង​នគរ​បាល​នាំជនសង្ស័យនឹងម៉ូតូទាំង២គ្រឿងខាងលើនាំយកមកប៉ុសិ៍ដើម្បីសួរនាំ។
ក្រោយពេលសាកសួរជនសង្ស័យទាំង២នាក់ខាងលើបានសារភាពថា ខ្លួនពិតជា​អ្នក​ចែកចាយថ្នាំញៀនមែន។ចំណែកម៉ូតូទាំង២គ្រឿងដោយជនសង្ស័យប្រាប់ថា ជាម៉ូតូគេផ្ញើពួកគាត់ហើយម្ចាស់ម៉ូតូខាងលើ បានទៅលេង ហ្គេមនៅម្តុំ រោងចក្រប៊ីរីសង្កាត់ចោមចៅអស់ហើយ ។

បច្ចុប្បន្ននេះ​ជនសង្ស័យទាំង២នាក់ខាងលើរួមនិង​វត្ថុតាំង​ថ្នាំញៀន២២កញ្ចប់ហើយនឹងម៉ូតូទាំង២គ្រឿងត្រូវបាន​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​កសាងសំណុំរឿងបញ្ជូនទៅព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យចាត់កាតាមផ្លូវច្បាប់៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here