កិនកម្ទេចស្រាបៀរម៉ាក ប៊ុតវ៉ាយស័រ និងស្រាបៀរម៉ាក កូរូណា អិចស្ត្រានាំចូលខុសច្បាប់

0
195

 

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នគរបាលនាយកដ្ឋានប្រឆាំងបទល្មើស ក្រសួងមហាផ្ទៃ និងក្រុមអេតវូដ ដោយមានសេចក្ដីសម្រេចពីតុលាការក្រុងភ្នំពេញ បានសម្រេចកិនកម្ទេចចោល នូវស្រាបៀរនាំចូលពីបរទេសម៉ាក ប៊ុតវ៉ាយស័រ និងស្រាបៀរម៉ាក កូរូណា អិចស្ត្រា ប្រមាណ៩១៥កេស នៅទីលានចាក់សំរាមជើងឯក ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ បន្ទាប់ពីស្រាបៀរទាំងនេះត្រូវសមត្ថកិច្ចឆែកឆេរឃ្លាំងស្តុកស្រាបៀរនាំចូលពីបរទេសរំលោភកម្មសិទ្ធិបញ្ញាចំនួន៣កន្លែង ក្នុងនោះ ក្នុងខណ្ឌចំការមន ចំនួន២កន្លែង និងនៅក្រុងព្រះសីហនុ ចំនួន១កន្លែងដែលឈ្មួញលួចនាំចូលពីបរទេសស្តុកទុកលក់ចែកចាយនៅកម្ពុជារំលោភកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុនអែដវូដ។

ឧត្តមសេនីយទោ ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ ឲ្យដឹងថា កាលពីដើមខែកក្ដដា ឆ្នាំ២០១៧កន្លងទៅនេះ នគរបាលនាយក​ដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមកិច្ចសហការពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងក្រុងព្រះសីហនុ បាន រឹបអូសស្រាបៀរទាំងនេះ ដែលជាប្រភេទស្រាបៀរគេលួចនាំចូលពីបរទេសមកស្តុកទុកលក់ ដោយរំលោភលើកម្មសិទ្ធិបញ្ញានៃការប្រកួតប្រជែងមិនស្មោះត្រង់ មកលើក្រុកហ៊ុន អេតវូដកម្ពុជា៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here