អត់ការងារធ្វើបែជាធ្វើសកម្មភាពលួចកង់តំលៃជាង១០០ដុល្លាជិះរត់ត្រូវម្ចាស់គេឃើញទាន់ចាបវាយឡើងទ្រោមខ្លួន

0
158

 

 

 

 

 
ភ្នំពេញ៖ បុរសម្នាក់បានធ្វើសកម្មភាពលួចយកកង់១គ្រឿងដែលមានតំលៃជាង១០០ដុល្លាជិះរត់គេចខ្លួនតែរត់មិនរួចត្រូវប្រជាពលរដ្ឋនាំគ្នាដេញចាប់បានវាយឡើងទ្រោមខ្លួនទើបយកមកប្រគល់អោយ​នគរបាល​ប៉ុស្តិ៍ទឹកថ្លា។ករណីនេះកើតឡើងកាលពីវេលាម៉ោង១២និង៤៥នាទីថ្ងៃទី២៦ខែកក្តដាឆ្នាំ២០១៧នៅចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ ស៊ូ ដារ័ត្ន ភេទប្រុសអាយុ២៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅជាមួយពួម្តុំត្រឡកបែក ក្នុងសង្កាត់បឹងកក់១ខណ្ឌទួលគោកនិងមានស្រុកកំណើតភភូមិ១ឧសភា ឃុំកំពង់កណ្តាល ស្រុកកំពង់បាយ ខេត្តកំពត។ ចំណែកម្ចាស់កង់មានឈ្មោះ យាន ដារ៉ា ភេទប្រុសអាយុ១៤មុខរបរសិស្ស ស្នាក់នៅភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
តាម​ប្រភព​ព៌ត៌​មានពីជនរងគ្រោះជាម្ចាស់កង់បានអោយដឹងថានៅពេលកើតហេតុរូបគាត់បានដាក់កង់១គ្រឿងខាងលើនោះនៅមុខផ្ទះមួយសន្ទុះក្រោយមកស្រាប់តែឃើញជនសង្ស័យបានដរចុះដរឡើងតែពួកគាត់ស្មានថាមានគេមករកជួលបន្ទប់ស្នាក់នៅព្រោះឃើញជនសង្ស័យមានស្ពាយសាក់កាដូពីក្រោយផងនោះ។ភ្លាមនោះស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពលួចយកកង់នោះជិះចេញទៅហើយម្ចាស់ឃើញទាន់ក៏​ឆោរឡោឡើងថាចោរៗហើយបានអ្នកជិតខាងនាំគ្នាជួយដេញចាប់បានវាយម្នាក់មួយដៃម្នាក់មួយជើងទើបយកមកប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​កាកាបខណ្ឌពោធិ៍សែនជ័យ​ ប៉ុន្តែដោយសារកន្លែងកើតហេតុក្នុងទឹកដីខណ្ឌសែនសុខទើប​នគរបាល​ប៉ុស្តិ៍កាកាបទាក់ទងទៅ​នគរបាល​ប៉ុស្តិ៍ទឹកថ្លាអោយមកយកទៅធ្វើការសាកសួវិញ។
​តាម​ចំលើយ​សារភាព​របស់​ជន​សង្ស័យ​ នៅចំពោះមុខ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទឹក​ថ្លា​ថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកកង់ខាងលើពិប្រាកដមែនព្រោះខ្លួនស្មានថាគេទុកចោល។ហើយម្យ៉ាងទៀតដោយសារតែខ្លួនគ្មានការងារពិតប្រាកដផងទើបបែកគំនិតលួចបែបនេះ។
បច្ចុប្បន្នជនសង្ស័យកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការតាមផ្លូវច្បាប់៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here