អុំទូក​ថ្ងៃ​ទី​១​មាន​មនុស្ស​ចូលរួម​ប្រមាណ​៦០​ទៅ​៧០​ម៉ឺន​នាក់

0
260

ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ឆ្នាំនេះត្រូវបានគេកត់ សម្គាល់ឃើញថា មានអ្នកចូលទស្សនា ហាក់មានចំនួនថយចុះច្រើនជាងឆ្នាំមុនៗ គ្រាដែលគេ រំពឹងថា មានអ្នកចូលរួមទស្សនា មិនតិចជាងមួយលាននាក់នោះ ។

យោងតាមអ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្តី បានឲ្យដឹងនៅព្រឹកថ្ងៃទី១៤ វិច្ឆិកាថា នៅថ្ងៃទី១នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦មានមនុស្សមកចូលរួមប្រមាណពី៦០ទៅ៧០ម៉ឺននាក់ ។

លោក ម៉េត ភក្តី មានប្រសាសន៍ថា ក្នុងឆ្នាំនេះមាន ការរៀបចំសន្តិសុខសណ្តាប់ក្នុងពិធីបុណ្យនេះមានលក្ខណៈល្អប្រសើរជាងបណ្តាឆ្នាំមុន គ្រាដែលទូកប្រណាំង មានចំនួនច្រើនមិនចាញ់ឆ្នាំមុនៗប៉ុន្មាននោះ ហើយនៅថ្ងៃដំបូងនេះមានមនុស្សកើតរោគ ខ្យល់ ឈឺ ក្បាលវិលមុខ ក្អួត ចង្អោរ មិនតិចជាង ១ពាន់នាក់នោះឡើយ ៕ អូន ធួក

%e1%9e%a2%e1%9e%bb%e1%9f%86%e1%9e%91%e1%9e%bc%e1%9e%80-%e1%9f%a1

 

LEAVE A REPLY

Please enter your comment!
Please enter your name here