ស្រី្តជនជាតិស៊ីរី​ម្នាក់បន្លំ​លួច​លុយ​​៥០០ដុល្លារពេលចូលទិញបារី​ ម្ចាស់ដឹងទាន់ឃាត់ខ្លួនឲ្យនគរបាល

0
128

ភ្នំពេញៈ ​ស្ត្រីវ័យចំណាស់​ជនជាតិ​ស៊ីរី​ម្នាក់​ ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម់ខ្លួន​ កាល​ពី​វេលាម៉ោង៦ និង១០នាទីព្រលប់ថ្ងៃ​ទី​២៦​ ខែ​កក្កដា ឆ្នាំ ២០១៧​ ពាក់ព័ន្ធ​បន្លំ​លួច​យក​ប្រាក់​អ្នក​ដទៃ​ចំនួន​៥០០ដុល្លារ​អាមេរិក​ នៅចំណុចក្នុងផ្ទះគ្មានលេខ ផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

អធិការ​រង​នគរបាល​ខណ្ឌ​មានជ័យ លោក​ ហួរ​ ម៉េង​វ៉ាង​ បានប្រប់ឲ្យដឹងថា​ ស្ត្រី​សង្ស័យ​មាន​ឈ្មោះ​ អាល់យូសេហ្វ ហាស្នា អាយុ៦១ឆ្នាំ ជនជាតិ​ស៊ីរី​ មុខរបរអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 002 -12-L 066803 ស្នាក់​នៅសណ្ឋាគារមិនចាំយីហោ ម្តុំមាត់ទន្លេ ខណ្ឌដូនពេញ ​។ រីឯជនរងគ្រោះឈ្មោះ លីម ប៉ុក ភេទ​ស្រី​ អាយុ៤៨ឆ្នាំ មុខរបរ លក់ដូរស្នាក់នៅចំណុចកើត​ហេតុ​ ។​

តាមជនរងគ្រោះបានឲ្យដឹងថា មុមពេលកើតហេតុ ស្រី្តជនជាតិស៊េរីខាងលើបានជិះ​ម៉តូ​រ៉ឺម៉ក​ទៅឈប់មុខផ្ទះជនរងគ្រោះលក់ចាបហួយ ហើយបាន ដើរចូលទៅទិញបារី៥កញ្ចប់ រួចហុចលុយក្រដាសប្រាក់១០០ដុល្លារសហរដ្ឋអាមេរិកឲ្យអាប់ ។ ភ្លាមនោះជនរងគ្រោះយក លុយរាយទៅអាប់ដោយរាប់ម្តងហើយម្តងទៀត ជាហេតុធ្វើឲ្យស្រី្តជនជាតិស៊េរីមាន​ឱកាស​បានបន្លំយកលុយអស់៥០០ដុល្លារតាមរយៈម្តងយកលុយក្រដាសប្រាក់ប៉ុននេះ ម្តងដូរយកក្រដាសប៉ុណ្ណោះធ្វើឲ្យជនរងគ្រោះវង្វេង។ ។ក្រោយមកជនរងគ្រោះកើតក្តីសង្ស័យក៏យកលុយ​ក្នុងខ្ទាស់មករាប់​​​ឡើងវិញស្រាប់តែឃើញ​បាត់​លុយ​ក្រដាស១០០ដុល្លារចំនួន៥សន្លឹក ក៏តាមឃាត់ខ្លួនស្រ្តីជនជាតិ​ស៊ីរី​ម្នាក់ បញ្ជូនទៅនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោមយកទៅសួរនាំនិងកសាងសំណុំរឿងចាត់ការតាម​​នីតិវិធី​៕  អូនធួក

LEAVE A REPLY

Please enter your comment!
Please enter your name here