ពិធី​សម្ពោធ​វិមាន​រំលឹក​គុណ​ វិរៈ​យុទ្ធជន​ពលី​កម្ពុជា​តស៊ូ​ក្នុង​របប​ប្រឡៃ​ពូជ​សាស្ត្រ​ខ្មែរ​ក្រហម​

0
261

 

 

 

 

 

 

 

 

 

ខេត្ត​បាត់ដំបង៖ថ្លែងសន្ទរកថាក្នុងពិធីរំលឹកគុណដល់វីរៈយុទ្ធជនទាំងសេចក្តីក្តុកក្តួល​របស់​ឯកឧត្តម​ ចន្ទ័​ សុផល​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង​ និង​ជា​ប្រធាន​ គណៈកម្មាធិការ​រណសិរ្សសាមគ្គី​ អភិវឌ្ឍ​ន៍​ មាតុភូមិ​កម្ពុជា​ខេត្ត​បាត់ដំបង​បានមាន​ប្រសាសន៍ថា​ បើគ្មានការលះបង់របស់វីរៈយុទ្ធជនទាំងនោះទេយើងទាំងអស់គ្នាក៏​គ្មានសេចក្តីសុខដូចថ្ងៃនេះឡើយព្រោះអតីត​យុទ្ធ​ជន​កម្ពុជា​ទាំងនោះពួកគាត់ជាវិរៈបុរសដ៏អង្គអាច បាន​យកសាច់ស្រស់ ឈាមស្រស់ទៅប្រយុទ្ធ​តតាំង​ នឹង​សត្រូវ​ដើម្បី​រំដោះ​ទឹកដី រំដោះប្រជាជន​កម្ពុជា ឲ្យចេញផុត​ពី​ការ​សម្លាប់​ក្រោម​របប​ប្រឡៃ​ពូជ​សាស្ត្រ​ខ្មែរ​ក្រហម​ ។ ហើយ​របប​ដឹកនាំ​មួយ​នេះ​ គឺ​គ្មាន​ ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ទេ​ ដោយពួកគេយក​ប្រជាពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ខ្លួន​ឯង​ ជា​សត្រូវ​ ប្រើ​ធ្វើ​ការ​ងារ​ដូច​សត្វ​ធាតុ និង​សម្លាប់​គ្មាន​ត្រាប្រណី​ ។
ឯកឧត្តម​ ចន្ទ័​ សុផល​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​បាត់ដំបង​ មានប្រសាសន៍​ថ្លែងបែប​នេះ​ក្នុង​ពិធី​ សម្ពោធ​វិមាន​រំលឹក​គុណ​វិរៈ​យុទ្ធ​ជន​ ពលីជីវិតកម្ពុជា​ ដើម្បី​បុព្វហេតុ​មាតុភូមិ​ កាល​ពី​រព្រឹកថ្ងៃ​ ទី​២៧ ខែ​កក្កដា​ ឆ្នាំ​២០១៧​ម្សិលមិញនេះ នៅ​បរិវេណវិមានសព ស្ថិតក្នុងភូមិ​ព្រែក​ព្រះ​ស្តេច​ សង្កាត់​ព្រែក​ព្រះ​ស្តេច​ ក្រុង​ និងខេត្ត​បាត់ដំបង​។នៅក្នុងពិធីសម្ភោធវិមាន​រំលឹក​គុណ​វិរះ​យុទ្ទជន​ ពលីជីវិតកម្ពុជា​ ​ខាងលើនេះក៏​មាន​វត្តមាន​ចូលរួម​ពី​ សំណាក់​ ឯកឧត្ដម​ ញ៉ែម​ វ៉ាលី​ អនុប្រធាន​ អចិន្ត្រៃយ៍​ និង​ជា​អគ្គ​លេខា​ ក្រុម​ព្រឹក្សា​ជាតិ​ រណសិរ្ស​សាមគ្គី​ អភិវឌ្ឍ​ន៍​ មាតុភូមិ​កម្ពុជា​ ឯកឧត្តម​ ស្វៀង​ អាញ់​ហ្សុង​ ប្រធាន​អនុព័ន្ធ​ យោធា​វៀតណាម​ ប្រចាំ​នៅព្រះរាជាណាចក្រ​កម្ពុជា​ ឯកឧត្តម​ អ៊ុយ​ រី​ ប្រធាន​ក្រុម​ព្រឹក្សា​ ខេត្ត​បាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន សេង មេបញ្ជារការងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជារការយោធភូមិភាគ០៥ ​ រួមទាំងមានវត្តមាន​ អស់​លោក​ ​លោក​ស្រី ប្រធាន អនុប្រធានមន្ទី ស្ថាប័នពាក់ព័ន្ធជុំវិញខេត្តបាន​អញ្ជើញ​មក​ចូលរួមយ៉ាងច្រើនកុះករផងដែរ ។
ឯកឧត្តម​ ចន្ទ័​ សុផល​ បាន​បញ្ជាក់​បន្ថែម​ថា​ ខេត្ត​បាត់ដំបង​ ត្រូវ​បាន​រំដោះ​បាន​ពីរបបប្រល័យពូជសាសន៍ឯង កាល​ពី​ថ្ងៃ​ទី​១៣ ខែមករា​ ឆ្នាំ​១៩៧៩​ ដែល​មាន​អង្គ​ភាព​កងទ័ព​​ប្រជាជន​កម្ពុជា​ វរសេនាតូច​១៨​រួម​ជា​មួយ​កងកម្លាំង​ស្ម័គ្រចិត្ត​វៀតណាមមកជួយ​។
នៅក្នុង​ការ​ប្រយុទ្ធ​គ្នា​ដើម្បី​រំដោះ​ប្រជាជន​ និង​ប្រទេស​ជាតិ​ បាន​ធ្វើ​អោយ​យុទ្ធជន​យុទ្ធនារី​ បាន​ពលី​ ជា​ច្រើននាក់​​ ។​ ក្រោយ​ពី​ទទួល​បាន​ សន្តិភាព​ប្រទេស​ជាតិ​ ងើប​ឡើង​វិញ​ សម្បូរ​សប្បាយ​ រីក​ចំរើន​ ប្រជាជន​ រស់នៅ​មាន​សេចក្ដី​សុខ​ សុភមង្គល​ ក្រោម​ការពលី​អាយុ​ជីវិត​ អតីត​យុទ្ទជន​ យុទ្ធនារី​កម្ពុជា​របស់​យើង​និង​ដោយ​មើល​ឃើញ​ ពី​គុណ​បំណាច់​ដ៏​ធំធេង​ នេះ​ហើយ​ ទើប​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​កំណត់​ខេត្ត​មួយ​ៗ​ រៀបចំ​ ទីកន្លែង​បញ្ចុះ​ សព​ អោយ​បាន​សមរម្យ​ ដើម្បី​ទុក​រលឹក​គុណ​ ដល់​វីរ​យុទ្ធជន​ យុទ្ធនារី​បាន​ពលី​ អាយុ​ជីវិត​ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​ មាតុ​ភូមិ​ និង​ប្រជាជន​​យើង​៕​សារ៉េត​

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here