រថយន្តក្រឡុកស៊ីម៉ង់ត៍ក្រុមហ៊ុនTPI ​បុករថយន្តតូយ៉ួតាព្រូស រងការខូចខាតគួរសម

0
110

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ របស់ក្រុមហ៊ុនTPI ​បុកគ្នាជាមួយរថយន្តតូយ៉ួតា ព្រូស រងការខូចខាតយ៉ាងដំណំនាវេលា​ម៉ោង៨យប់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរស្ពាន​អាកាសក្បាលថ្នល់ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលប៉ុស្តិ៍ចាក់អង្រែបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញ​រថយន្តម៉ាក​ព្រុស ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ2AF-6541បើកបរតាមផ្លូវព្រះមុនីវង្ស ក្នុងទិសដៅលិចទៅកើត។​ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍មួយគ្រឿង របស់ក្រុមហ៊ុនTPI ពណ៌បៃតង លាយស ពាក់ស្លាកលេខ ភ្នំពេញ5A-0963 ធ្វើដណើរទិសដៅស្របគ្នា មកបុកពីក្រោយរថយន្តតូយ៉ូតាព្រូស បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែពុំបណ្តាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ ភាគីបើករថយន្តទាំងពីរគ្រឿង បានជជែកតឹងសរសៃកយកត្រូវរៀង​ខ្លួន​ហើយពេលសមត្ថកិច្ចនគរបាលមូលដ្ឋានចុះទៅដល់ ក៏ឲ្យសម្របសម្រួលគ្នាដោយភាគី រថយន្តក្រឡុកស៊ីម៉ងត៍សុខចិត្តយករថយន្តតូយ៉ូតាព្រូសទៅជួសជុលឲ្យដូចដើមវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here