រកឃើញសព២នាក់ លង់ទឹកស្លាប់ពេលជិះទូកទេសចរណ៍កម្សាន្ត នៅខេត្តកំពត

0
219

កំពត៖សពជនរងគ្រោះដែលស្លាប់ដោយលង់ទឹកពេលជិះទូកកម្សាន្តនៅខេត្តកំពត បានរកឃើញហើយនាព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកានេះ ។

សូមបញ្ជាក់ថា ទូកទេសចរណ៍១គ្រឿងផ្ទុកមនុស្សប្រមាណ៧០នាក់ គ្រាត្រឡប់មកពីមើលអំពិលអំពែកតាមមាត់សមុទ្រ បានគឿងជាប់ជាមួយខ្សាច់ ក៏មានការជ្រួលច្របល់ រហូតមានមនុស្សលោតចូលទឹក បណ្ដាលឲ្យស្លាប់២នាក់ និងបាត់ខ្លួន២នាក់។ ហេតុការណ៍ការណ៍នេះ កើតឡើងកាលពីយប់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោកឧត្តមសេនីយ៍ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានឲ្យដឹងថា រហូតមកដល់ព្រឹកថ្ងៃទី១៥វិច្ឆិកានេះ កម្លាំងមានសមត្ថកិច្ចបានរកឃើញសពស្ដ្រីជនរងគ្រោះ២នាក់ តែ២នាក់ទៀត ដែលជាប្រពន្ធ និងកូនរបស់នាយការិយាល័យសុខាភិបាល នៃស្នងការដ្ឋាននគរបាលខេត្ត បានបាត់ខ្លួននៅឡើយ ខណៈក្រុមភ្ញៀវជាច្រើននាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល ៕ សម្បត្តិ
%e1%9e%80%e1%9f%86%e1%9e%96%e1%9e%8f%e1%9f%a1%e1%9f%a1

 

LEAVE A REPLY

Please enter your comment!
Please enter your name here