ស្រវឹងស្រាជិះម៉ូតូធ្លាក់ជង្ហុកដួលរងរបួសសន្លប់ស្តូកស្តឹង

0
117

 

 

 

 

 

ភ្នំពេញ ៖ បុរសម្នាក់រងរបួសសន្លប់ស្តូកស្តឹងនៅកន្លែង ធំក្លិនទាំងស្រាជាប់ខ្លួន បន្ទាប់ជិះម៉ូតូធ្លាក់ជង្ហុកបោកដួលអូសជាង២០ម៉ែត្រ។ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខស្ថានីយ៍ប្រេងឥន្ទនៈសាវីមុិច ភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍​សែនជ័យ ។

ជនរងគ្រោះមិនត្រូវស្គាល់អត្តសញ្ញាណនោះទេ ដោយ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AB-1514ក្នុងទិសដៅពីត្បូងទៅជើង ។

តាមប្រភពពត៌​ពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅ​មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូល្បឿនលឿនពីត្បូងទៅជើងដោយស្ថានភាពស្រវឹង។​លុះបើកមកដល់ចំណុចកើតហេតុ មិនដឹងស្ថានភាពផ្លូវជាតិលេខ៣ឥឡូវខុសប្លែកពីមុនដោយសំបូរជង្ហុក ច្រើនហើយជ្រៅៗ ធ្វើឲ្យជនរងគ្រោះ គេចមិនទាន់ បានបើកចូលជង្ហុកបោកដួលអូសជាច្រើនម៉ែត្រ ដេកសន្លប់ឈឹងនៅកន្លែងកើតហេតុហើយត្រូវបានប្រជាពលរដ្ឋ​តេ​ហៅ​រថយន្តសង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។
បច្ចុប្បន្ននេះ​ជនរងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីពេទ្យសម្ភរពស្មី យកទៅព្យាបាល ។ ចំណែកម៉ូតូ ត្រូវបាននគរបាលយកទៅរក្សាទុកនៅប៉ុស្តិ៍ចោមចៅ ៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here