លោកតាលក់ចំពាមកៅស៊ូក្នុងពេលបុណ្យអុំទូក សមត្ថកិច្ចឃាត់ខ្លួនអប់រំ

0
310

 

ភ្នំពេញ ៖ សមត្ថកិច្ចចម្រុះបានឃាត់ខ្លនបុរសវ័យចំណាស់ម្នាក់ នាំខ្លួនយកទៅអប់រំបន្ទាប់ពីគាត់ បានផលិតចំពាមកៅស៊ូជាច្រើនយកមកលក់ក្នុងពិធីបុណ្យអុំទូកនៅមុខព្រះបរមរាជវាំង  ។

អ៊ំប្រុសដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីដើរលក់ចំពាមកៅស៊ូ នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកនេះឈ្មោះ នួន សាម៉ុន អាយុ៧០ឆ្នាំ មានទីលំនៅ ក្នុងស្រុកស្នួល ខេត្តក្រចេះ មានមុខរបរជាអ្នកដើរលក់កាំបិត ពូថៅ ចំពាមកៅស៊ូ

សមត្ថកិច្ចបានឲ្យដឹងថា យើងមិនត្រូវមើលងាយចំពាមកៅស៊ូទេ ថ្វីបើវាជាឧបករណ៍សម្រាប់បាញ់សត្វក៏ដោយ តែវាអាចមានគ្រោះថ្នាក់ដល់មនុស្ស នៅពេលគេប្រើបាញ់សំដៅមនុស្ស ។ដូច្នេះការលក់ចំពាមកៅស៊ូនេះ អាចធ្វើឲ្យមានការបង្កភាពអសន្តិសុខក្នុងពិធីបុណ្យ អុំទូកនេះ ទោះបីចំពាមកៅស៊ូ មិនមែនជាប្រភេទអាវុធជាតិផ្ទុះក៏ដោយ តែវាអាចធ្វើឲ្យមនុស្ស រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតថែមទៀតផង។

នៅក្នុងឧិកាសនោះ អ៊ំប្រុស នួន សាម៉ុន បានប្រាប់ឲ្យដឹងថា រូបគាត់មិនបានដឹងថាការផលិតចំពាមកៅស៊ូលក់បែបនេះខុសច្បាប់នោះទេ ដោយគិតថា គ្រាន់តែជាឧបករណ៍សម្រាប់បាញ់សត្វប៉ណ្ណោះ ។គាត់មានចំពាមកៅស៊ូទាំងអស់ចំនួន៤២ ហើយលក់ដាច់អស់២០ នៅសល់២២ទៀត ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនសួរនាំតែម្ដង។

អ៊ំ ប្រុស នួន សាម៉ុន ត្រូវបានសមត្ថកិច្ចនាំខ្លួន ជាមួយឧបករណ៍ប្រើប្រាស់គ្រឿងដែកផលិតរួចមានកាំបិត ពូថៅ កន្រ្តៃ និងចំពាមកៅស៊ូទាំងអស់យកទៅអប់រំ និងធ្វើកិច្ចសន្យា ឈប់ផលិតចំពាមកៅស៊ូលកើទៀត៕  អូន ធួក

%e1%9e%87%e1%9e%87%e1%9e%87%e1%9e%87

LEAVE A REPLY

Please enter your comment!
Please enter your name here