គ្រាន់​តែ​ធ្លាក់​កា​ទឹក​ត្រូវ​ក្បាល​នាំ​បក្ខ​ពួក​មក​កាប់​បណ្ដាល​អោយ​រងរបួសធ្ងន់​

0
131

 

 

 

 

 

ភ្នំពេញ​៖​ព្រះ​សង្ឃ​១អង្គ​ត្រូវ​បក្ខ​ពួក​ក្មេង​ស្ទាវ​កាប់​បណ្ដាល​អោយ​រងរបួសធ្ងន់​ ខណៈ​ដែល​ព្រះ​សង្ឃ​អង្គ​នេះ​ធ្វើ​អោយ​ធ្លាក់​កា​ទឹក​លើ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១៧:០០នាទី​ល្ងាច​ថ្ងៃទី​១ខែ​សីហា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ក្នុង​បរិវេន​វត្តនាគវ័ន្ត​ផ្លូវលេខ៦០៨ក្រុមទី១០៩សង្កាត់បឹងកក់២ខណ្ឌ​ទទួលគោករាជធានីភ្នំពេញ។
តាមប្រភពពត៌​មាន​ពី​ជនរងគ្រោះ​ជា​ព្រះ​សង្ឃ​ឈ្មោះ​ ឆេង​ឈៀក​លី​អាយុ​១៧ឆ្នាំ​មុខ​របរ​បួស​ជា​ព្រះ​សង្ឃ​គង់​នៅ​វត្ត​កើត​ហេតុ​ខាង​លើ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ លោក​បាន​និមន្តទៅ​សំណាក់​ធម៌​លើព្រះវិហារជាន់ទី១ហើយបានបោះកែវជ័រមានទឹកចុះមកក្រោមត្រូវជនបង្ក។ភ្លាមៗនោះជនបង្កមិនថាអីទេហើយដើរចេញ​ទៅ​ក្រៅវត្តហៅ​បក្ខ​ពួក​២នាក់ទៀតមកកាប់ប្រហារខ្លួន​(ជនរងគ្រោះ​)នៅលើព្រះវិហារតែម្តង។​បន្ទាប់មក​ក៏​មានការផ្អើរដល់ប្រជាពលរដ្ឋ​នឹង​ព្រះ​សង្ឃគង់​នៅទីនោះនាំគ្នាជួយអន្តរាគមន៍​ចាប់​បក្ខ​ពួក​ជន​បង្ក​ទាំង៣ប្រគល់អោយ​នគរបាល​ប៉ុស្តិ៍​មូល​ដ្ឋាន​តែម្តង។ចំណែកឯខ្លួន​(ជនរងគ្រោះ​)រង​របួសស្មារខាងស្តាំមួយកាំបិតត្រូវបាន​អ្នក​ឃើញ​ហេតុ​ការណ៍​ដឹកតាមម៉ូតូយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ​ហៅ​ មន្ទីរ​ពេទ្យ​លោក​សង្ឃ​។
តាមចំលើយសារភាព​របស់​ជនសង្ស័យ​បាន​និយាយ​ថា​ ខ្លួនពិតជាបានកាប់ប្រហារទៅលើជនរង​គ្រោះ​មែន។ជន​បង្ក​ទី​១)​ឈ្មោះ​ អ៊ុក​ គង់ហេង​ ហៅអាហេងភេទប្រុសអាយុ១៥ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១៤២ផ្លូវរថភ្លើងសង្កាត់បឹងកក់២ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។​ទី​២)​មឿងស្ទឹងវ៉េហៅវ៉េភេទប្រុសអាយុ១៦ឆ្នាំមុខរបរសិស្សថ្នាក់ទី៨អនុវិទ្យាល័យនាគវ័ន្ត​ស្នាក់នៅផ្ទះលេខ១៨៨ផ្លូវរថភ្លើងក្រុម១០សង្កាត់បឹងកក់២ខណ្ឌ​ទួលគោករាជធានីភ្នំពេញនឹង​ទី​៣​)​ឈ្មោះ​ អន​ ស្រីណុច​ ហៅលូណាភេទស្រីអាយុ១៦ឆ្នាំជនជាតិខ្មែរមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ១៤២ផ្លូវរថភ្លើងក្រុមទី១០៥សង្កាត់បឹងកក់២ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។
បច្ចុប្បន្ននេះ​ជន​បង្ក​ទាំង​៣នាក់​ត្រូវ​កម្លាំង​នគរ​បាល​ខណ្ឌ​ទួល​គោក​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕​ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here