បើក​ម៉ូតូលឿន​ដូច​ហោះ​ជ្រុលបុករថយន្តបណ្តាលអោយរងរបួស២នាក់

0
120

 

 

 

 
ភ្នំពេញ៖​ បុរស២នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នក៏ជ្រុលបុករថយន្តហាយឡែនឌ័រចំពីចំហៀងពេញទំហឹងបណ្តាលអោយបោកផ្ទុបនិងរថយន្តរងរបួសចំណែករថយន្តនិងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២ខែសីហាឆ្នាំ២០១៧នៅចំណុចផ្លូវលេខ៥១កែងផ្លូវលេខ១០៨​ស្ថិតក្នុងសង្កាត់វត្តភ្នំខណ្ឌដូនពេញ។
​ តាម​ប្រភព​ព៌ត៌​មានពី​កន្លែងកើតហេតុបានអោយដឹងថា​នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកហាយឡែនឌ័រ​ ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2T 2090 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ៥១ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែមានបុរស២នាក់មិន​ស្គាល់​អត្តសញ្ញាណ​ជិះម៉ូតូម៉ាកSL ពណ៌​ទឹកប្រាក់​ ពាក់ស្លាកលេខកំពត​ 1A 6199 ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១០៨​ក្នុងទិសដៅពីលិចទៅកើត។​លុះមកដល់ចំណុចផ្លូវបំបែកជាបួនក៏ជ្រុលបុករថយន្តចំពីចំហៀងពេញទំហឹងបណ្តាលអោយអ្នកជិះម៉ូតូរងរបួសស្រាលចំណែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
​ ក្រោយពេលកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះមកដល់ចំណុចកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំដោះស្រាយពេលក្រោយ៕​សិរសារ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here