ធ្វើរការដល់មន្ត្រីយោធាផឹកស្រាស្រវឹងបើកម៉ូតូកាត់ភូមិយ៉ាងលឿនគ្រាន់តែគេប្រាប់តិចតួចបែជាខឹងវាយតប់គេ

0
144

 

 

 

 

 
ភ្នំពេញ៖ មន្រ្តីយោធាម្នាក់មិនដឹងជាផឹកស្រាមកពីកន្លែងណានោះទេ​ជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿន ហើយស្ទើរតែកៀរក្មេងប្រុសម្នាក់នៅក្នុងតាមផ្លូវក្នុងភូមិ ខណៈនោះត្រូវបានស្រ្តីម្នាក់ត្រូវជាម្ដាយក្មេងខាងលើបានប្រាប់ថារូបគាត់ថាសូមជិះម៉ូតូឲ្យស្រួលបួលទៅព្រោះនៅក្នុងភូមិប្រយ័ត្នបុកក្មេង គ្រាន់តែប្រាប់ប៉ុណ្ណឹងបែជាមន្រ្តីយោធាខាងលើផ្ទុះកំហឹង ក្លាយទៅជាទំនាស់ពាក្យសម្ដីដាក់គ្នាក៏បណ្តាលឲ្យមន្រ្តីយោធាខាងលើខឹងក៏បានដាល់ទៅលើស្រ្តីរងគ្រោះ២ដៃចំផ្ទៃមុខ បណ្ដាលឲ្យដួលដេកទៅលើដី ភ្លាមៗផងដែរ។ ភ្លាម​ៗ​មានបុរសម្នាក់ទៀតដែលត្រូវជាប្អូនថ្លៃស្រ្តីរងគ្រោះចូលទៅឃាត់ក៏ត្រូវបានមន្ត្រីយោធារូបនោះ បានវាយនិងទាត់ធាក់ទៅលើប្អូនថ្លៃនោះទៀត រួចទើបរត់គេចខ្លួនចូលទៅក្នុងផ្ទះក្បែរនោះបាត់ស្រមោល។ហេតុការណ៍​នោះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាចថ្ងៃទី២ ខែសីហា ឆ្នាំ២០១៧ នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា មន្រ្តីយោធាដែលជាជនដៃដល់ខាងលើនោះ មិនទាន់ត្រូវបានគេឈ្មោះពេញនៅឡើយទេស្គាល់ត្រឹមតែឈ្មោះឪ អាផេងប៉ុណ្ណោះ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។ ចំណែកឯ​ស្រ្តីរងគ្រោះឈ្មោះ ពុធ ទូច អាយុ៣៧ឆ្នាំ និងបុរសជាប្អូនថ្លៃដែលត្រូវកណ្ដាប់ដៃមន្រ្តីយោធានោះឈ្មោះកេង
វណ្ណឌី អាយុ៣៥ឆ្នាំមានទីលំនៅក្បែរជនសង្ស័យនោះដែរ។

តាម​ប្រភពដដែលបានបន្តទៀតថា កន្លងមកក្រុមគ្រួសារមន្រ្តីយោធារូបនោះ និងគ្រួសាររបស់ជនរងគ្រោះថ្វីដ្បិតតែ រស់នៅជាអ្នកភូមិផងរបងជាប់គ្នាក៏ពិតមែន ប៉ុន្តែមិនដែលត្រូវគ្នានោះទេ គឺធ្លាប់មានទំនាស់និងគំនុំ ក្លាយជាសត្រូវស៊ីសាច់ហុតឈាមជាមួយគ្នាយូរមកហើយ មិនដែលមើលមុខគ្នាចំម្ដងណាឡើយ។ដោយឡែកនៅមុនពេលកើតហេតុជនសង្ស័យមិនដឹងថា ផឹកស្រាមកពីទីណានោះទេ បានជិះម៉ូតូ១គ្រឿងក្នុងល្បឿនលឿនកាត់ភូមិនិងស្ទើរតែកៀរកូនរបស់ស្រ្តីរងគ្រោះថែមទៀតផង។ ពេលនោះរូបគាត់ប្រាប់ថា ជិះម៉ូតូឲ្យស្រួលបួលប្រយ័ត្នបុកក្មេង គ្រាន់តែនិយាយប៉ុណ្ណឹង​ស្រាប់តែជនសង្ស័យខឹងក៏បង្ករឿងបណ្ដាលឲ្យមានទំនាស់គ្នាជាថ្មីកើតឡើងនិងបានវាយទៅលើស្រ្តីរងគ្រោះនិងប្អូនថ្លៃ រួចបានរត់គេចខ្លួនចូលទៅក្នុងផ្ទះរបស់ខ្លួនតែម្ដង។

ក្រោយពេលកើតហេតុកម្លាំងនគរបាលបានទៅអន្តរាគមន៍ដែរ ប៉ុន្តែដោយសារ តែជនដៃដល់គឺជាមន្រ្តីយោធា ទើបនគរបាលមិនហ៊ានចូលទៅចាប់ឡើយ ដោយបានរាយការណ៍​ទៅថ្នាក់លើរបស់ខ្លួនដើម្បីសុំឲ្យកម្លាំងកង​រាជ​អាវុធ​ហត្ថ​ប្រចាំខណ្ឌចុះទៅសាកសួរនឹងឃាត់ខ្លួនជនបង្កនោះ៕ វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here