ទាំងព្រលឹមរថយន្តហាយឡែនឌ័របើកលឿនរ៉េ​ចង្កូតជ្រុលទៅបុករ៉ឺម៉កប្ដីប្រពន្ធអ្នកលក់ផ្លែឈើរបួសធ្ងន់

0
135

 

 

 

 

 

 

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ៥ខែម្នាក់រួមជាមួយប្ដីរបស់គាត់ បានរងរបួសយ៉ាងធ្ងន់ធ្ងរនិងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងបើកបរក្នុងល្បឿនលឿនជ្រុទៅបុកពេញទំហឹង ក្នុងខណៈដែលពួកគាត់ទាំង២នាក់នោះ កំពុងឈររៀបចំដាក់ផ្លែឈើលក់ក្បែរម៉ូតូសណ្ដោងរ៉ឺម៉កដឹកផ្លែឈើរបស់គាត់នៅតាមចិញ្ចើមផ្លូវមួយកន្លែងស្រាប់តែត្រូវរថយន្តបុករុញនិងអូសទាំងពួកគាត់និងម៉ូតូសណ្ដោងរ៉ឺម៉កខ្ទាត​ជាង១០ម៉ែត្រ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៦និង១០នាទីព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវអូរដឹមកប់ស្រូវ ត្រង់ចំណុចមុខរោងចក្រកាត់ដេរស្បែកជើងមែកណេតហ្វតវែរ ស្ថិតនៅក្នុងភូមិ ជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បានឲ្យដឹងថា ជនរងគ្រោះខាងលើនោះប្រពន្ធឈ្មោះ សន ណារ៉ាន់ អាយុ២៩ឆ្នាំមានផ្ទៃ ពោះ៥ខែ និងប្ដីឈ្មោះ អោម ទិត្យ អាយុ៣៥ឆ្នាំ មុខរបរលក់ផ្លែឈើមានទីលំនៅក្នុងភូមិចែងម៉ែង សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសធ្ងន់ទាំងពីរនាក់ ពេលនេះកំពុងត្រូវបានសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ពួកគាត់មានមុខរបរលក់ផ្លែឈើ ហើយនៅមុនពេលកើតហេតុពួកគាត់បានបើកបរម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉ក១គ្រឿងដឹកផ្លែឈើ យកទៅលក់នៅត្រង់ចំណុចខាងលើ។ លុះពេលទៅដល់បានចតរ៉ឺម៉កនៅតាមចិញ្ចើមផ្លូវនិងបានរៀបចំកន្លែងលក់ដូរ​ខណៈនោះស្រាប់តែមានរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ពណ៌​សពាក់ស្លាកលេខភ្នំពេញ2AL-1716 បើកបរក្នុងទិសដៅពីជើងទៅត្បូងយ៉ាងលឿនទៅបុករុញអូសទាំងមនុស្សនិងរ៉ឺម៉កដឹកផ្លែឈើ បណ្ដាលឲ្យរងរបួសទាំងពីរនាក់ប្ដីប្រពន្ធតែម្ដង។

ក្រោយពេលកើតហេតុរថយន្តបានរងការខូចខាតកំពិត​ដាច់ផ្នែកខាង​មុខ​នឹងបែកកញ្ចក់នឹងស្តុបខាងក្រោយ នឹងបែកកង់មុខក្រោយទៀតយ៉ាងដំណំ​ទើប​មិនអាចបើកបរបានទៀតឡើយ។ចំណែកម៉ូតូសណ្ដោងរ៉ឺម៉កក៏បានរងការខូចខាតដែរ ត្រូវបាននគរបាលចុះទៅធ្វើការវាស់វែងនាំយកទៅរក្សាទុករង់ចាំការដោះស្រាយគ្នា ហើតឮយជនរងគ្រោះទាំងពីរនាក់ប្ដីប្រពន្ធ ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here