បើក​រថយន្ត​ប្រ​ជែង​ម៉ូតូ​បណ្ដាល​អោយ​ជន​រង​គ្រោះ​ដួល​ចូល​ក្រោម​កិន​ស្លាប់​យ៉ាង​អាណោចអាធមន៍​

0
131

 

 

 

 

 


ខេត្ត​កណ្ដាល​៖​បុរស​វ័យ​ចំណាស់​ម្នាក់​ត្រូវ​រថយន្ត​បើក​ប្រ​ជែង​កៀរ​ម៉ូតូ​ចូល​ក្រោម​រថយន្ត​កិន​ស្លាប់​យ៉ាង​អាណោចអាធមន៍​​ ខណៈ​ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១២:៣០នាទី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​០៣ខែ​សីហា​ឆ្នាំ​២០១៧ស្ថិតនៅ​ផ្លូវជាតិលេខ21 ភូមិព្រែកតាវ៉ា ឃុំ​ទឹកវិល ស្រុក ស្អាងខេត្តកណ្តាល ។
តាម​ប្រភព​ព៌ត៌​មានពី​លោក​វរសេនីយ៍​ឯក​ សេង​ សុជាតិ​ អធិការ​ស្រុក​ស្អាង​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ឃើញ​មាន​រថយន្ត​គ្រឿង​ម៉ាក គា KIA ពណ៌​ស ពាក់​ស្លាក​លេខភ្នំពេញ 3C-4410បើកបរ​ដោយ​បុរស​ម្នាក់​មិនស្គាល់អត្តសញ្ញាណ(រត់គេចខ្លួន) ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១​ក្នុង​ទិស​ដៅ​ពីត្បូងទៅជើង។លុះពេលមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តខាងលើ បានវ៉ាម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា កុប​ជ្រុង​សេ៩០ ពណ៌​ទឹកប៊ិច​ពាក់​ស្លាក​លេខកណ្ដាល1A-2773 បើកបរដោយឈ្មោះ មុឹង​ហុងលី ភេទប្រុស អាយុ៥៣ឆ្នាំមុខរបរកសិករ (មិនពាក់មួក)មានទីលំនៅភូមិព្រែកអ៊ុង​ប៉ាង ឃុំទឹកវិល ស្រុកស្អាងខេត្តកណ្ដាលបណ្ដាលអោយកៀរ​ម៉ូតូដែលជន​រង​គ្រោះ​កំពុង​ធ្វើដំណើរស្របទិសគ្នាពីមុខរថយន្តពីត្បូងទៅជើងដួលខ្ទាតចូលក្រោមរថយន្តកិនបែកក្បាលស្លាប់ភ្លាមនៅកន្លែងកើតហេតុតែម្ដង។​បន្ទាប់មក​អ្នក​បើក​បរ​ឃើញ​សភាព​បែប​ដូច្នេះ​ក៏​បើក​ទ្វារ​​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សស់​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​សាច់​ញាត្តិ​បង​ប្អូន​កូន​ចៅ​មក​ទទួល​យក​សាក​សព​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​។ចំណែករថយន្តនិងម៉ូតូ ខូចខាតស្រាល ហើយ​ត្រូវ​បានកម្លាំង​នគរ​បាល​ជំនាញចរាចរណ៍​ស្រុក​យក​ទៅ​រក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់​៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here