កុំ​ចេះ​តែ​ហ៊ាន​!​ ឃើញបងប្រុសទៅវៃក្មេងចូលទៅឃាត់ត្រូវបែកភ្នែក

0
121

 

 

 

 

ភ្នំពេញ៖​ បុរសម្នាក់​រង​របួសបែកភ្នែកម្ខាងដោយសារតែចូលទៅឃាត់បងប្រុសបង្កើត​ ខណៈ​ដែល​រកវៃក្មេងប្រុសម្នាក់​ទៀត​ដែលនៅផ្ទះជិតគ្នា។ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០១៧​ នៅភូមិអង្គ​ សង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ ជនរងគ្រោះឈ្មោះផៃរាំបូ​ ភេទប្រុសអាយុ២៨​ ឆ្នាំមុខរបបើកឡាន​ ស្នាក់នៅកន្លែងកើតហេតុ​ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះជាងរស្មី​ ភេទប្រុសអាយុ១៧​ ឆ្នាំ​ មុខរបជួយលក់បាយអ្នកជិតខាង​ ស្នាក់នៅកន្លែងកើតហេតុ​ ដោយឡែកជនដៃដល់ឈ្មោះ ផៃដារ៉ា​ ភេទប្រុសអាយុ៣២ឆ្នាំមុខរបមិនពិតប្រាកដ​ ស្នាក់នៅកន្លែងកើតហេតុជាមួយគ្នា។
​ តាមសម្តីឈ្មោះជាង​ រស្មី​ បានអោយដឹងថាជាងច្រើនថ្ងៃមកហើយជនដៃដល់តែងតែមករករឿងនិងវៃធ្វើបាបព្រោះតែច្រណែនរូបគេមិនទៅជួយដល់​ខ្លួនបែជាទៅជួយដល់អ្នកផ្សេង។ លុះមកដល់វេលាកើតហេតុខាងលើស្រាប់តែជនដៃដល់បានមកវៃរូប​គេ។​ពេលនោះឈ្មោះផៃរាំបូដែលជាប្អូនបង្កើតជនដៃដល់ឃើញដូចនេះក៏ចូលទៅឃាត់ស្រាប់តែជនដៃដល់វៃបណ្តាលអោយបែកភ្នែកខាងឆ្វេងនិងប៉ោងមុខ។
​ ក្រោយពេលកើតហេតុជនរងគ្រោះទាំង២នាក់បានធ្វើដំណើរមកប៉ុស្តិ៍នគរបាលចោមចៅដើម្បីដាក់ពាក្យបណ្តឹងសុំការអន្តរាគមន៍ជា​មួយ​ជន​បង្ក​ហេតុ​៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here