ជិះទៅទិញបង្អែមមួយភ្លែត ត្រឡប់ចេញមកវិញត្រូវក្រុមចោរ​ប្លន់វាយយកម៉ូតូបានដោយសុវត្ថិ​ភាព

0
153

 

 

 

 

 

ភ្នំពេញ៖ បុរសម្នាក់មកលេងបងប្រុសនៅហាងខារ៉ាអូខេ នគរមាស លុះពេលចប់ម៉ោងបានសុំលុយបងទៅទិញបង្អែម​ ខណៈ​ដែល​ត្រឡប់មកវិញត្រូវក្រុមចោរ​ប្លន់ព្រួតវាយយកម៉ូតូបាត់ដោយសុវត្ថិភាព។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ២រំលងអាត្រាតថ្ងៃទី៤ខែសីហា ឆ្នាំ២០១៧ ស្ថិត​នៅ​ទល់មុខបុរីលឹមឈៀងហាក់ ក្នុង​ភូមិកន្ទោកជើង សង្កាត់កន្ទោកខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះ ផល ភក្តត្រាភេទប្រុអាយុ ១៨ឆ្នាំមុខរបរធ្វើម៉ូតូ ស្នាក់នៅផ្សារ​ហេងលី សង្កាត់ទឹកថ្លាខណ្ឌសែនសុខ មានស្រុកកំណើតនៅភូមិ សៀមដេក ឃុំក្រាំងលាវ ស្រុកបាទីខេត្តតាកែវ ។
ម៉ូតូដែលត្រូវជនសង្ស័យ ប្លន់ម៉ាកនិចពណ៌ក្រហមលាយខ្មៅ សេរ៊ី២០១៤ពាក់ស្លាកលេខ ភ្នំពេញ 1CC,5269 ។

តាមប្រភពព័ត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុ នៅវេលាម៉ោង១២យប់រូបគាត់បានមកលេងបងប្រុសរបស់ខ្លួន នៅហាងខារ៉ាអូខេ​មួយ​កន្លែង​ដែល​មាន​ (​យីហោ នគរមាស)​ នៅក្នុងបុុរីសែនមនោរម្យ ភូមិកើតហេតុខាងលើ។លុះនៅវេលាម៉ោងកើតហេតុខាងលើដោយអស់ភ្ញៀវ រូបគាត់បានសុំលុយបងប្រុសនឹងបងថ្លៃស្រីទៅទិញបង្អែមញាំហើយត្រឡប់ចេញមកវិញបានបន្តិច ស្រាប់តែឃើញជនសង្ស័យមានគ្នា៦នាក់ ជិះ​ម៉ូតូ៣គ្រឿងទី១ម៉ាក​Zoomer ពណ៌សទី២ម៉ាក ហុង​ដា​សេ​១២៥​ ពណ៌​ខ្មៅ​នឹងទី៣ម៉ាកស្មាស់ពណ៌ខ្មៅ ហើយម៉ូតូទាំង៣គ្រឿងខាងលើជិះ២នាក់រៀងៗខ្លួន​ធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា។​ហើយ​ជន​សង្ស័យ​ឈប់ម៉ូតូនៅ​មុខ​ម៉ូតូ​របស់​គាត់ប្រដាប់ដោយខ្សែក្រវ៉ាត់ នឹងវាយដោយដៃយ៉ាងស្រុះគ្នា។​ ហើយ​ពេល​នោះ​វាយរូបគាត់ត្រូវ២ដៃបណ្តាលអោយរូបគាត់ភ័យ​រត់​ចោល​ម៉ូតូ​ត្រូវជនសង្ស័យម្នាក់ជិះចេញទៅបាត់។ចំណែករូបគាត់បានស្រែកអោយ​អ្នក​នៅក្បែរ​គេជួយ​តែគេមិនហ៊ាន​ជួយ បន្ទាប់មករូបគាត់រត់ដេញម៉ូតូស្រែកដោយភ្លាត់សំឡេងលឺខ្សាវៗ​នៅ​ពេល​ដែល​ជនសង្ស័យជិះចេញ​ទៅ​បាត់​បានដោយសុវត្ថិ​ភាព។
ក្រោយពេលកើតហេតុជនរងគ្រោះព្រមទាំងបងប្អូនបាននាំគ្នាមកដាក់ពាក់បណ្តឹងនៅប៉ុស្តិ៍​នគរបាលកន្ទោកដើម្បីអោយ​ជួយ​ស្រាវជ្រាវរកមុខសញ្ញាខាងលើមក​ផ្ដន្ទាទោស​តាមច្បាប់៕​ សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here