មកពីទិញម្ហូប រត់ឆ្លងផ្លូវជំពប់ជើងដួល រថភ្លើងមកដល់កិនស្លាប់

0
122

ភ្នំពេញ: បុរសម្នាក់ខណៈ ដើរទៅទិញបាយហូប លុះដើរត្រឡប់មកវិញឆ្លងកាត់ផ្លូវរថភ្លើង ស្រាប់តែជំពប់ជើងដួល ស្របពេលរថភ្លើងបើកមកដល់ កិនអូសពីខ្លួនបុរសខាងលើជាច្រើន​ម៉ែត្រ ខ្ទេចសាច់ ខ្ទេចដងខ្លួនស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង៣០នាទី យប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិ១៥ ផ្លូវរថភ្លើងទួលគោក ក្រោយសាលាតិចណូ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ រស់ យីម អាយុ២៩ឆ្នាំ មុខរបរកម្មករលាងរថយន្ត ស្នាក់នៅក្បែរកន្លែងកើតហេតុ ក្នុងការ៉ាសលាងរថយន្ត នៅម្តុំរង្វង់មូលទួលគោកចាស់ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅម៉ោង៨យប់ មុនកើតហេតុក្រោយពីផឹកស៊ីចប់ ជនរងគ្រោះបានត្រឡប់ទៅការ៉ាស់លាងរថយន្តវិញ តែពេលទៅដល់ការ៉ាសដោយសារតែគេបិទទ្វារ ទើបជនរងគ្រោះបានដើរត្រឡប់មកកន្លែងផឹកស៊ីដែលជាផ្ទះរបស់បងស្រីគាត់ វិញ ហើយជនរងគ្រោះបានហៅបងស្រី ឲ្យបើកទ្វារ តែបងស្រីមិនបានបើកទ្វានោះទេ។ បន្ទាប់មកជនរងគ្រោះបានដើរទៅទិញបាយម្ហូបនៅក្បែរកន្លែងកើតហេតុ ហើយ ពេលទិញបាយម្ហូបរួចក៏ដើរឆ្លងផ្លូវរថភ្លើង។ក្រោយមក ស្រាប់តែនឹកឃើញភ្លេចយកម្ហូបក៏ត្រឡប់ដើរទៅកន្លែងអ្នកលក់យកម្ហូប លុះពេលដើរឆ្លងមកវិញ មកដល់លើផ្លូវរថភ្លើងជនរងគ្រោះក៏បានឃើញរថភ្លើងដែលកំពុងសំដៅមកដែរ តែប្រឹងរត់ឆ្លងឲ្យផុត បែរជាអកុសលជំពប់ជើងដួល ត្រូវរថភ្លើងបើកពីកើតទៅលិចចេញពីស្ថានីយ៍ស៊ីផ្លេនិងជាន់ហ្វ្រាំង តែជាន់មិនជាប់ក៏បុកកិនជនរងគ្រោះអូសប្រហែល៣០ម៉ែត្រ ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម ៕អូន ធួក

 

LEAVE A REPLY

Please enter your comment!
Please enter your name here