សង្ស័យ​ស្រវឹងបើករថយន្តឡើងឃឿនផ្លូវត្រូវរថយន្តកុងតឺន័របុករងការខូចខាត

0
109

 

 

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តម៉ាកព្រូសចុះពីលើស្ពានច្បារពៅទៅតាមបណ្ដោយផ្លូវជាតិលេខ​ ១​ ខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅឡើងឃឿនផ្លូវភ្លាមនោះគាប់ជូនមានរថយន្តកុតឺន័រមួយគ្រឿងដែលបើកមកពីក្រោយដោយចាំហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទរថយន្តព្រូសបណ្តាលអោយរងការខូចខាត។ហេតុការណ៍​នេះបានកើតឡើងកាលពីវេលា​ ម៉ោង៩និង៣០នាទីយប់ថ្ងៃទី៣ខែសីហាឆ្នាំ២០១៧ នៅតាមបណ្ដោយផ្លូវជាតិលេខ​ ១ត្រង់ចំណុចស្តុបច្បារអំពៅស្ថិតក្នុងសង្កាត់ច្បារអំពៅ១ខណ្ឌ​ ។
​ តាមប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកព្រូសពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ2X 1031 បើកបរដោយបុរសម្នាក់ធ្វើដំណើរចុះពីស្ពានច្បាអំពៅទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុក៏រ៉េចង្កូតឡើងឃឿនផ្លូវភ្លាមនោះស្របពេលដែលរថយន្តកុតឺន័រពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ3D 1211 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយដោយចាំហ្វ្រាំងមិនទាន់ក៏ជ្រុលបុកគូទរថយន្តព្រូសបណ្តាលអោយរងការខូចខាតផ្នែកខាងឆ្វេង។
​ ក្រោយពេលកើតហេតុភាគីទាំងសងខាងបានសម្របសម្រួលគ្នាដោយចេញថ្លៃជួសជុលរៀងខ្លួនមិនរំខានដល់សមត្ថកិច្ច៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here