កម្មករ​នេសាទ​ម្នាក់​កំរោល​ចូល​លោត​ទឹក​សម្លាប់​ខ្លួន​បន្សស់​ទុក​ប្រពន្ធ​យំ​សោក​

0
216

 

 

 

 
ខេត្ត​ព្រះសីហនុ​ ៖​ បុរស​ម្នាក់​ជា​កម្មករ​នេសាទ​កំរោល​ចូល​លោត​ទឹក​សម្លាប់​ខ្លួន​បន្សស់​ទុក​ប្រពន្ធ​យំ​សោក​បោក​ខ្លួន​អង្រួនចិត្ត​ស្ដាយ​ស្រណេះ​ប្តី​សម្លាញ់​។ហេតុ​ការណ៍​ប្រទះ​ឃើញ​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០:០០នាទី​ព្រឹក​ថ្ងៃទី​០៤ខែ​សីហា​ឆ្នាំ​២០១៧​ស្ថិត​នៅ​ឆ្នេរ​សមុទ្រ​ក្នុង​ភូមិ​៣​សង្កាត់​១ក្រុង​ ខេត្ត​ព្រះសីហនុ​។
សាក​សពជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ម៉ន ឆុន ភេទប្រុសអាយុ​៤៦ឆ្នាំ​ជន​ជាតិ​ខ្មែរ​របរកម្មករនេសាទរស់នៅលើទូកស្រុកកំណើត​នៅ​ភូមិគរ ឃុំដូនគឹងស្រុកកំចាយមាខេត្តព្រៃវែង​និង​ប្រពន្ធឈ្មោះមឿន ហៀប អាយុ​៣៩ឆ្នាំខ្មែររបរមេផ្ទះ​ស្នាក់​នៅ​ស្រុកកំណើត​ជា​មួយ​គ្នា​។
តាមប្រភពពត៌​មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​ខ្លួន​នឹង​ប្តី​(ជន​រង​គ្រោះ​)ជិះ​ទូក​ទៅ​នេសាទ​នៅ​កណ្ដាល​សមុទ្រ​ជា​មួយ​កម្មករ​ផ្សេង​ទៀត​ស្រាប់​តែ​កំរោល​ចូល​លោត​ទឹក​សម្លាប់​ខ្លួន​ក្នុងសមុទ្រ​កាលពីថ្ងៃ​០៣ខែ​សីហា​ឆ្នាំ​២០១៧វេលាម៉ោង​៤:២០នាទី​ទាប​ភ្លឺ​។ហើយ​ពួក​គាត់​ស្វែង​រក​ប្តី​ដែរ​ ប៉ុន្តែ​មិន​ឃើញ​សោះ​ រហូត​ដល់​ម៉ោង​កើត​ហេតុ​ខាង​លើ​ទើប​ឃើញ​សាក​សព​ប្ដី​របស់​គាត់​។
ក្រោយ​ពី​កើត​ហេតុ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​លោត​ទឹក​សម្លាប់​ខ្លួន​មែន​។
បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះសីហនុ​ប្រគល់​អោយ​ប្រពន្ធ​របស់​សាក​សព​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here