ឆ្លងផ្លូវមិនប្រយត្ន័បណ្តាលឲ្យប៉ះគ្នាយ៉ាងពេញទំហឹង​បណ្តាលឲ្យរងរបួសចូលសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗ

0
121

 

 

 

 

 

 
ភ្នំពេញ៖ ក្មេងស្រីម្នាក់បានរងរបួសជើងយ៉ាងដំណំត្រូវ​បានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ដោយសារតែជិះម៉ូតូមួយគ្រឿងមានគ្នា២នាក់ឆ្លងផ្លូវមិនប្រយត្ន័ក៏ត្រូវម៉ូតូមួយគ្រឿងទៀតវាក់អើបណ្តាលឲ្យបុកយ៉ាងពេញទំហឹង។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៤០នាទីថ្ងៃ ថ្ងៃទី ០៥ ខែ សីហា ឆ្នាំ ២០១៧ នៅតាមបណ្តោយផ្លូវជាតិលេខ៣ក្នុងភូមិព្រៃព្រីងតាត្បូង សង្កាត់ ចោមចៅ ខណ្ឌ ពោធិ៍សែនជ័យ រាជធានី ភ្នំពេញ។
តាមប្រភពពត៍រមាននៅកន្លែងកើតហេតុបានបញ្ជាក់ថាមុនពេលកើតហេតុគេបានឃើញម៉ូតូហុងដាឃ្លិចមួយគ្រឿងពណ៍ឈាមជ្រូកពាក់ស្លាកលេខ ភ្នំពេញ 1 FE 5756 បើកបរក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុក៏ស្រាប់មានម៉ូតូម៉ាកធូដេពត៍ឈាមជ្រូកដូចគ្នាមួយគ្រឿងបើកបរដោយក្មេងស្រី២នាក់ពាក់ស្លាកលេខ ភ្នំពេញ 1 FZ 1164 បានឆ្លងផ្លូវតែមិនទាន់បានសម្រេចផងក៏បុកគ្នាជាមួយម៉ូតូឃ្លិចយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យដួលនឹងរងរបួសម្នាក់ផងដែរត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យភ្លាមៗផងដែរ។
បច្ចុប្បន្នភាគីទាំសងខាងកំពុងធ្វើរកាសម្របសម្រួលគ្នានៅនឹងកន្លែងមុនស្នើរឲ្យសម្ថុិតកិច្ចជួយដោះស្រាយ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here