បើក​រថយន្ត​បត់​មិន​បន្ថយ​ល្បឿន​បណ្ដាល​ក្រឡាប់​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​នរណា​ម្នាក់​

0
140

 

 

 

 
ភ្នំពេញ​៖​រថយន្ត​កង់​តឺន័រ​មួយ​គ្រឿង​បត់​មិន​បន្ថយ​ល្បឿន​បណ្ដាល​អោយ​ក្រឡាប់​ផ្ងា​ជើង​តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នរណា​នោះ​ឡើយ​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​២៣:៣០នាទី​យប់​ថ្ងៃ​ទី​០៦ខែ​សីហា​ឆ្នាំ​២០១៧ស្ថិត​នៅ​តាមបណ្តោយផ្លូវ​២៧១កែង​ផ្លូវ​១៨២ក្នុង​សង្កាត់​ទឹក​ល្អក់​២ខណ្ឌ​ទួល​គោក​។
អ្នក​បើក​បរ​រថយន្ត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​ដោយ​បន្សស់​ទុក​រថយន្ត​ចោល​រត់​គេច​ខ្លួន​បាត់​ស្រមោល​។

តាមប្រភពពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​រថយន្ត​មួយ​គ្រឿង​ប្រភេទ​កង់​តឺន័រ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D5338ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៧១ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។លុះ​មក​ដល់​ចំណុច​កើត​ហេតុ​​បត់​ទៅ​ផ្លូវ​១៨២ដោយ​មិន​បាន​បន្ថយ​បណ្ដាល​អោយ​ក្រឡាប់​ទៅ​លើ​ផ្ទះ​ប្រជា​ពលរដ្ឋ​រង​ការ​ខួច​ខាត​ ប៉ុន្តែ​សំណាង​ល្អ​មិន​បង្ក​គ្រោះ​ថ្នាក់​ដល់​អាយុ​ជីវិត​នរណា​ម្នាក់​នោះ​ឡើយ​។បន្ទាប់មក​អ្នក​បើក​បរ​រថយន្ត​និង​ព្រូ​ឃើញ​សភាព​បែប​ដូច្នេះ​ក៏​បើក​ទ្វារ​រត់​គេច​ខ្លួន​បាត់​ស្រមោល​បន្សស់​ទុក​តែ​រថយន្តបង្ក​នៅ​កន្លែង​។
ក្រោយ​ពី​កើត​ហេតុ​ឃើញ​នគរបាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​កម្លាំង​នគរ​បាល​ជំនាញចរាចរណ៍​នៃ​ស្នង​ការ​ក្រុង​ចុះ​មក​វាស់វែង​និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕​ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here