ប្រជាពលរដ្ឋជាង200គ្រួួសារមកលាសាឃុំអន្លងវែង ខឹងមេឃុំចោទពួកគាត់ជាជនល្មើស

0
136

ខេត្តឧត្តរមានជ័យៈ  នៅព្រឹកថ្ងៃទី7ខែសីហាឆ្នាំ2017  មានប្រជាពលរដ្ឋប្រមាណ  ជាង200នាក់មកពីភូមិអូតាម៉ែង  បានសំរុកចូលសាលាឃុំអន្លង់វែង ជុំវិញរឿង លោក វង្ស ភក្រ័ ជាមេឃុំ បានដាក់លិខិតកោះហៅពួកគាត់មកផ្ដិតមេដៃ  ធ្វើកិច្ចសន្យា  ​នៅសាលាឃុំ​រឿងបង្ករបង្កើនផលនៅក្នុងដីសហគមន៍ ដោយចោទប្រជាពលរដ្ឋនៅទូទាំងអូតាម៉េង ថា​ជាជនល្មើសដែលបាន  ប្រព្រឹត្តបទល្មើសនៅក្នុងតំអនុសហគមន៍សាមគ្គីសង្គ្រោះព្រៃឈើ  ។ ប្រជាពលរដ្ឋដែលបានមកសាលាឃុំ  បានអោយដឹងថាពួកគាត់មិនពេញចិត្តនិងទង្វើ​របស់លោកវង្សភក្រ័ជាមេឃុំនោះឡើយ ដែលបានចោទពួកថាជាជនល្មើសដោយ​ចង់ក្ដោបក្ដាប់លេបដីសហគមន៍​ជាមួយនិងនាក់មានអំណាចផ្សេងៗទៀត។ដែលពួកគាត់បានកាន់កាប់ដីស្រែចំការមានទាំងផលដំណាំផ្ទះសម្បែងនៅក្នុងដីសហគមន៍មុនសហគមន៍ករកើតទៅទៀត។ លោកវង្ស ភក្រ័មេឃុំអន្លង់វែងបានប្រាប់ទៅកាន់ពលរដ្ឋថារូបគាត់ធ្វើតាមបទបញ្ជារបស់ថ្នាក់លើដោយមានលោកហោជិនរវះយុទ្ធអភិបាលស្រុកអន្លង់វែង។ដោយលោកមេឃុំថាការដាក់លិខិតអោយបងប្អូនមកផ្ដិតមេដៃនេះគឺដើម្បីស្រង់ទិន្នយ័ចំនួនគ្រួសារនិងចំនួនផ្ទៃដីពិតប្រាកដ ។តែប្រជាពលរដ្ឋថាភាសាលោកវង្សភក្រ័ជាមេឃុំជាភាសាដោះសារដោយវាផ្ទុយទាំស្រុងទៅលើលិតដែលពួកគាត់បានផ្ដិតមេដៃដោយចោទពួកគាត់ថាជាជនល្មើសដែលបានបង្ករបទល្មើសក្នុងព្រៃសហគមន៍និងអោយពួកគាត់ប្រគល់ដីជួនរដ្ឋវិញ។ មានប្រជាពលរដ្ឋខ្លះបានលើកឡើងថាមានក្រុមព្រឹក្សារឃុំម្នាក់បានទៅនិយាយឌឺដងផ្លែផ្កាដាក់ពលរដ្ឋថាពួកគេមិនខ្វល់ពីរឿងនាក់គាំទ្ររឺមិនគាំទ្របក្សទេហើយក៍មិខ្វល់រឿងសន្លឹកឆ្នោតនៅឆ្នាំ2018ដែអ្វីដែលសំខាន់គឺពួកគេឈ្នះពលរដ្ឋហើយបានដី។ ដោយសាតែលឺសំឡេងអាជ្ញាធរ័បែបនេះក៍បានធ្វើអោយប៉ះពល់ដល់អារម្ភពលរដ្ឋភាគច្រើនដែលបានគាំទ្រសម្ដេចហ៊ុនសែននិងគាំទ្រគណបក្សប្រជាជនរហូតមកអស់សង្ឃឹមជាខ្លំង។ ប្រជាពលរដ្ឋបានសូមសំណូមពរដល់ដល់លោកមេឃុំអោយបញ្ឃប់ការដាក់លិខិតបង្ខំអោយពួកគាត់ផ្ដិតតរទៅទៀតបើហៅមកសួរនាំបានពួកគាត់និងមកតាមការណាត់៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here