បាត់​ប្តី​យូរ​ពេក​តេ​មិន​លើក​មក​ដល់​បន្ទប់​គាំង​បេះដូង​ស្លាប់​ម្នាក់​ឯង​

0
208

 

 

 

 
ភ្នំពេញ​៖​បុរស​មើល​ការ​ខុស​ត្រូវ​ផ្ទះ​សំណាក់​ម្នាក់​គាំង​បេះដូង​ស្លាប់​នៅ​បន្ទប់​មិន​ដឹង​ជា​ពេល​ណា​ ខណៈ​ដែល​ប្រពន្ធ​តេ​ទូរស័ព្ទ​ជា​ច្រើន​សារ​មិន​មាន​អ្នក​លើក​ទើប​ដឹង​ថា​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។​ហេតុការណ៍​នេះ​បាន​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​០៧:៣០នាទីព្រឹក​ថ្ងៃទី​១០ខែ​សីហា​ឆ្នាំ​២០១៧ស្ថិត​នៅ​បន្ទប់ជួលលេខ7 ក្នុងភូមិ ត្រពាំងថ្លឹង1សង្កាត់ចោមចៅ1 ខណ្ឌពោធ៍សែនជយ័ ។
សាក​សព​ជនរងគ្រោះឈ្មោះឆេង ណាល់ ភេទប្រុស អាយុ34ឆ្នាំ មុខរបរ មើការខុសត្រូវផ្ទះសំណាក់នៅ ភ្នំពេញថ្មី មានស្រុកកំណើតភូមិព្រៃដំរី ឃុំព្រៃឈរ ស្រុកកំពង់ត្របែកខេត្តព្រៃវែង​ បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុខាងលើ។

តាមការបំភ្លើរបស់ ប្រពន្ធរងគ្រោះ ឈ្មោះអ៊ី សាមុន អាយុ 31ឆ្នាំ មុខរបរកម្មការិនីរោងចក្រ បានអោយដឹងថានៅមុនពេលកើតហេតុ គាត់បាន​តេ​ទូរស័ព្ទ​មកប្ដីគាត់ជាច្រើនដង តែមិនលើក នៅពេលនោះ គាត់សង្ស័យ​ក៏មកមើលដល់បន្ទប់។ប៉ុន្តែ​បន្ទប់ចាក់សោរខាងក្នុង គាត់ក៏គោះទ្វារ​ហើយ​ហៅ​តែ​មិនឆ្លើយ ពេលនោះគាត់ក៏ហៅម្ចាស់ផ្ទះជួលអោយមកគាស់ទ្វារ​បន្ទប់ស្រាប់តែឃើញ ប្ដីគាត់ដេកស្លាប់បាត់ទៅហើយ។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​ពិនិត្យ​កន្លែង​កើត​ហេតុ​។
តាមការសនិដ្ជាន របស់​កម្លាំង​នគរ​បាល​ជំនាញនៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​សាក​សព​នេះ​ពិតជាស្លាប់ដោយសារខ្យល់គរពិតប្រកដមែន។
បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវបានកម្លាំង​នគរបាល​ប្រគល់​ទៅ​អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរនៅស្រុកកំណើត៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here