អគ្គនាយករងអាជ្ញាធរ​ជាតិកំចាត់មីនចងកស្លាប់បន្សល់​ទុក​ប្រពន្ធ​កូន​យំ​សោក​បោក​ខ្លួន​

0
864

 

 
ភ្នំពេញ​៖​បុរស​ម្នាក់​ជា​អគ្គនាយករងអាជ្ញាធជាតិកំចាត់មីន​ចង​ក​សម្លាប់​ខ្លួន​បន្សស់​ទុក​អោយ​ប្រពន្ធ​កូន​យំ​សោក​បោក​ខ្លួន​ព្រោះ​ស្ដាយ​ស្រណេះ​ប្តី​សម្លាញ់​របស់​ខ្លួន​។ហេតុការណ៍​នេះ​បាន​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង ០៥:០០នាទីព្រឹក​ថ្ងៃទី ១០​ខែ​សីហា​ឆ្នាំ​
២០១៧នៅផ្ទះលេខ ២៥ ផ្លូវលេខ ៧ បុរីពិភពថ្មីក្នុង​ភូមិ ច្រេស សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ។
សាក​សពជន​រង​គ្រោះ​ឈ្មោះ ចាន់​ រដ្ឋា ភេទ ប្រុស អាយុ ៤៨ឆ្នាំ មុខរបរ អគ្គនាយករងអាជ្ញាធជាតិកំចាត់មីនទីលំនៅផ្ទះកើតហេតុខាងលើ។
តាម​ប្រភព​ពត៌​មាន​ពី​ប្រពន្ធ​របស់​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ គាត់​មានគ្នា០៥នាក់ កូនប្រុសចំនួន០៣នាក់ និងជនរងគ្រោះព្រមទាំង​ខ្លួន​។ហើយកន្លងមកជនរងគ្រោះមានសភាពស្មុកស្មាញ តែពុំដឹងមានរៀងអ្វីទេ រហូតដល់ថ្ងៃកើតហេតុខាងលើ​ខ្លួន​ចុះមកផ្ទះបាយដើម្បីរៀបចំម្ហូបអោយជនរងគ្រោះនិងកូន ពេលបើកភ្លើងស្រាប់តែឃើញជនរងគ្រោះចងកស្លាប់តែម្តង រួចក៏នាំគ្នាកាត់ដាក់ចុះ​ ប៉ុន្តែ​អកុសល់​ជន​រង​គ្រោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​។បន្ទាប់​មក​ក៏រាយការណ៍​ទៅ​នគរបាល​ប៉ុស្តិ៍​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ត្រួតពិនិត្យ​សាក​សព​ជន​រង​គ្រោះ​។
តាម​ប្រភព​ពត៌​មាន​ពី​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន​។
បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវបានកម្លាំង​នគរបាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here