រថយន្តកុងតឺន័របើកគៀម៉ូតូធូតេគៀបជានិងរថយន្តម៉ាស្តារងរបួសនារីម្នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ

0
118

 

 

 
ភ្នំពេញ៖​ នារីម្នាក់បានរងរបួសដៃខាងស្តាំត្រូវបានបញ្ជូនតាមរឺម៉កកង់បីទៅសង្គ្រោះភ្លាមៗខណះកំពុងឈប់ចាំស្តុបក្រហមស្របនិងរថយន្តម៉ាកម៉ាស្តាហើយត្រូវរថយន្តកុងតឺន័បើកមកគៀរបណ្តាលអោយគៀបជាប់និងរថយន្ត​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០១៧​ នៅចំណុចផ្លូវវេងស្រងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅ​ ខណ្ឌពោធិ៍សែនជ័យ។
​ តាម​ប្រភព​ពត៌​មាន​ពី​កន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញនារីម្នាក់ជិះម៉ូតូម៉ាកធូដេពណ៍ឈាមជ្រូក​ គ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើងខណះមកដល់ចំណុចស្តុបផ្លូវវេងស្រេងដោយសារតែភ្លើងស្តុបពណ៍ក្រហមទើបឈប់ចាំទន្ទឹមនិងរថយន្តមួយគ្រឿងម៉ាកម៉ាស្តា​ ពណ៌​ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Y 5188 ។ ភ្លាមនោះស្រាប់តែមានរថយន្តកុងតឺន័ររបស់ក្រុមហ៊ុនផែស្ងួត​ សុកន​ ពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3A 3427 ធ្វើដំណើរតាមបណ្តោយផ្លូវវេងស្រេងក្នុងទិសដៅពីកើតទៅលិចហើយបានបត់ឆ្វេងទៅត្បូងដោយសារតែកន្ទុយវែងពេកក៏គាប់ម៉ូតូជាមួយនិងរថយន្តម៉ាស្តារងរបួសអ្នកជិះម៉ូតូ។
​ ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗហើយត្រូវបានសមត្ថកិច្ចធ្វើការសម្របសម្រួលដោយភាគីខាងរថយន្តកុងតឺន័រចេញថ្លៃខូចខាតទាំងរថយន្តនិងម៉ូតូរួមទាំងថ្លៃព្យាបាលដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕​វាសនា​សែន​ជ័យ​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here