រថយន្តឡិចសុីសបើកវ៉ាជែងជ្រុលបុករថយន្តបែនដឹកថ្មបណ្តាលដាច់កង់ម្ខាង​ទៅ​មុខ​លែង​រួច​ចង់​អោយ​ជន​រង​គ្រោះ​សង​

0
117

 

 

 

 
ភ្នំពេញ៖​ បុរសម្នាក់បើករថយន្តឡិចសុីសLX470លឿនវ៉ាជែងហើយបានជ្រុលបុករថយន្តបែនដឹកដីបណ្តាលអោយដាច់កង់ម្ខាងសំណាងមិនមានអ្នករងរបួសនិងធ្វើអោយស្ទុះចរាចរណ៍រាប់ម៉ោង​ស្ទើ​តែ​ធ្វើ​ដំណើរ​ទៅ​លែង​រួច​។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០១៧​ នៅចុះណុចផ្លូវរថភ្លើង​ស្ថិត​តាមបណ្តោយផ្លូវជាតិលេខ៤​ ស្ថិតក្នុងសង្កាត់ចោមចៅ​ខណ្ឌពោធិ៍សែនជ័យ។
​ តាម​ប្រភព​ពត៌​មាន​នៅកន្លែងកើតហេតុបានអោយដឹងថា​ នៅមុនពេលកើតហេតុគេបានឃើញរថយន្តបែនដឹកថ្ម​ ពណ៍ក្រហម​ ពាក់ស្លាកលេខភ្នំពេញ3A 3725 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើតខណះមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តឡិចសីុស​ LX470 ពណ៍ស្ក​ ពាក់ស្លាកលេខភ្នំពេញ2O 1233 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាស់ទិសដៅគ្នាក្នុងល្បឿនលឿនហើយបានវ៉ាជែកក៏ជ្រុលទៅបុកនិងកង់រថយន្តបែនផ្នែកខាងក្រោយបណ្តាលអោយបែកកង់បែករងការខូចខាតខ្លួនឯងចំណែករថយន្តបែកនោះពុំមានរងការខូចខាតនោះទេ។ក្នុងហេតុការណ៍ខាងលើនោះមិនមានអ្នកគ្រោះថ្នាក់ដល់មនុស្សនោះទេនិងធ្វើអោយបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំងផងដែរ។
​ ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការសម្រួលចរសចរណ៍ចំណែកភាគីខាងរថយន្តឡិចសុីសព្រមទទួលកំហុសនិងធ្វើការសម្របសម្រួលជាមួយម្ចាស់រថយន្តបែនដើម្បីបញ្ចាប់រឿងនៅកន្លែងកើតហេតុផង​ដែរ​៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here