លោកស្រីជា ខេង ប្រពន្ធលោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួងរ៉ែនិងថាមពលបូមខ្សាច់នៅតំបន់កោះថា​ស

0
246

 

 
​ខេត្ត​ពោធិ៍​សាត់៖​ មន្ត្រីរាជការនៅក្រុងពោធិ៍សាត់  បានឲ្យដឹងថា  កន្លងមកភរិយាលោក ម៉ៅ ធនិន  អភិបាលខេត្តពោធិ៍សាត់គឺជាអ្នកប្រើអំណាចធ្វើ សកម្មភាពបូមខ្សាច់នៅតំបន់កោះថាសនិងតំបន់ មួយចំនួនទៀតដោយគ្មានញញើតអ្វីឡើយ។ឥឡូវនេះ អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម  រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពលក៏ជាប់ពាក់ព័ន្ធទៅនឹង​សកម្មភាពបូមខ្សាច់បំផ្លាញរមណីយដ្ឋានកោះ ថាស ដែលជាតំបន់ប្រវត្តិសាស្ត្រ​ទៅ​វិញ​ សង្ស័យ​ដោយសារតែអ្នកប្រព្រឹត្តបទល្មើសមានខ្នងបង្អែក យ៉ាងរឹងមាំបែបនេះហើយ ទើបគ្មានមន្ត្រីអាជ្ញាធរ ឬ មន្ត្រីមន្ទីរពាក់ព័ន្ធណា​ហ៊ាន​ចាត់វិធានការទប់ស្កាត់ បទល្មើសបូមខ្សាច់នៅតំបន់កោះថាស និង តំបន់ទំនប់ទឹកនោះទេ។ហើយប្រហែល​ជា​បណ្ដែត​បណ្ដោយឲ្យបទល្មើសកើតឡើងកាន់តែខ្លាំង ថែមទៀត ។
តាម​ប្រភពពីមន្ត្រីរាជការនិងប្រជាពលរដ្ឋក្នុងក្រុង ពោធិ៍សាត់បានឲ្យដឹងទៀត​ថា សកម្មភាពបូមខ្សាច់ នៅតំបន់កោះថាស ក្រុងពោធិ៍សាត់មានជាប់ពាក់ព័ន្ធ នឹងអ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ដោយអាង មាន ខ្នងបង្អែក យ៉ាងរឹងមាំ បែបនេះទើប អ្នកស្រីហ៊ាន ប្រើ អំណាច ធ្វើ អាជីវកម្មបូមខ្សាច់នៅតំបន់កោះថាស ដោយគ្មាន ញញើតអ្វីទាំងអស់។ហេតុ​ដូច្នេះ​ហើយ​ទើប​ប្រធាន មន្ទីររ៉ែ និង ថាមពលខេត្តពោធិ៍សាត់មិនហ៊ានទប់ស្កាត់ សកម្មភាពបូមខ្សាច់នៅតំបន់កោះ ថាស ដែលជាតំបន់ ទេសចរណ៍ប្រវត្តិសាស្ត្រនោះទេ ព្រោះខ្លាច អំណាច លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ដែលជាចៅហ្វាយនាយ របស់ខ្លួន ។
តាម​ប្រភព​ពត៌​មាន​ពី​ប្រជាពលរដ្ឋក្នុងក្រុងពោធិ៍សាត់ បាន​បន្ត​ថា​ នៅ​ពេល​ឃោសនាបោះឆ្នោត ម្តងៗ អ្នកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម តែងតែ​ទិញសារុង ក្រមា និង ប៊ីចេង យកចែកប្រជាពលរដ្ឋ ដើម្បីបង្ហាញពីទឹកចិត្តល្អរបស់ខ្លួន ។​ប៉ុន្តែ​តាមពិត អ្នកស្រី ជា ខេង មានជាប់ពាក់ព័ន្ធនឹងសកម្មភាពបូម ខ្សាច់នៅតំបន់កោះ ថាស ប្រមូលលុយបានមិនតិច នោះទេដោយសារ អាងប្ដីរបស់ខ្លួនជារដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពល ។ បញ្ហា​មួយ​នេះ​ប្រជាពលរដ្ឋ​សូម​ពរ​ដល់​សម្ដេច​នាយក រដ្ឋមន្ត្រី ហ៊ុន សែន គួរពិនិត្យមើល ឡើងវិញ​ផង​។ពី​ព្រោះ អ្នកស្រី ជា ខេង អាង មាន ប្ដី ជា ខ្នងបង្អែក កំពុង បំផ្លាញ ធនធានធម្មជាតិ ក្នុង ខេត្តពោធិ៍សាត់យ៉ាងមហន្តរាយ​ដោយ​មិន​គិត​អនាគត់​ប្រទេស​ជាតិ​ឡើយ​។
តាម​ប្រភព​ពត៌​មាន​ខាង​លើ​នេះ​អ្នក​សារព៌ត៌មាន​យើង​មិន​អាច​សុំ​ការ​បំភ្លឺ​ពី​ឯក​ឧម្ដម​រដ្ឋ​មន្ត្រី​ ស៊ុយ​ សែម​បាន​ឡើយ​៕​ សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here