ដកនិងដុតកម្ទេចចោលកញ្ឆា១៨,២៩២ដើម នៅខេត្តតាកែវ

0
149

តាកែវ: កម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ ស្រាវជ្រាវឈានទៅដល់ការចុះបង្ក្រាប និងដុតកម្ទេចចោលកញ្ឆាចំនួន៥២ទីតាំង ស្មើនឹង ១៨,២៩២ដើមដែលគេលួចដាំខុសច្បាប់ក្នុងខេត្តតាកែវ កាលពីវេលាម៉ោង៨និង៣០នាទី ព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៧។

ប្រតិបត្តិការនេះដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ត្រី សូ ភី ស្នងការរងទទួលការងារព្រំដែន ដោយបានចែកជា៣គោលដៅ បានចុះបង្រ្កាបដក និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ចោល មាននៅអាងស្តុកទឹកប្រស់ចំនួន១៦អាងទឹក ស្ថិតក្នុងចំណុចដុបកំរ៉ែង , ដុបទឹកត្របែក ស្ថិតក្នុងភូមិពោធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ វិធានការបន្ត។

មកដល់ពេលនេះសមត្ថកិច្ចកំពុងស្វែងរកម្ចាស់អ្នក ដាំដំណាំកញ្ឆា ដើម្បីចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕ សម្បត្តិ

LEAVE A REPLY

Please enter your comment!
Please enter your name here