ក្រុមមេទ័ពកម្ពុជាប្រជុំត្រៀមប្រយុទ្ធបណ្តេញទ័ពឡាវ ឈ្លានពានទឹកដីកម្ពុជា

0
182

នៅក្នុងកិច្ចប្រជុំនោះ នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា កងទ័ពជួរមុខបានត្រៀមខ្លួនរួចជាស្រេចហើយ ក្នុងការបណ្តេញកងទ័ពឡាវ ចេញពីទឹកដីកម្ពុជា ដោយរង់ចាំតែបទបញ្ជាពីថ្នាក់លើតែប៉ុណ្ណោះ។ លោកថា ពេលនេះភាពអត់ធ្មត់របស់សម្តេចតេជោ ហ៊ុន សែន បានឈានដល់ទីបញ្ចប់ហើយ។

នាយឧត្តមសេនីយ៍បានបញ្ជាក់យ៉ាងដូច្នេះថា «កងទ័ពរង់ចាំបទបញ្ជាសម្តេចតេជោជានិច្ច បើទ័ពឡាវនៅតែរឹងទទឹងមិនដកចេញពីដីកម្ពុជាទេ កងទ័ពដែលត្រៀមលក្ខណៈសម្បត្តិហើយនោះ នឹងប្រើកម្លាំងបណ្តេញទ័ពឈ្លានពានចេញពីទឹកដីកម្ពុជា»យ៉ាងដាច់ខាត។

នៅយប់ថ្ងៃទី១១ សីហានោះដែរ កម្លាំងទ័ព ជាច្រើនកងពល បានចេញដំណើរពីក្រុង ភ្នំពេញ ខេត្ត ព្រះវិហា និង ខេត្តមួយចំនួន សំដៅទៅខេត្តស្ទឹងត្រែង ត្រៀមប្រយុទ្ធ ហើយដែេរ៕ ប្រសើរ

LEAVE A REPLY

Please enter your comment!
Please enter your name here