ឃើញទូរស័ព្ទជ្រុះអោនរើសអោយគេត្រូវគេចោទប្រកាន់ថាចោរ​ហើយវាយបែកក្បាលរងរបួសធ្ងន់

0
159

 

 

 

 

 

ភ្នំពញ​៖​បុរសរត់កង់៣ម្នាក់ត្រូវគេចោទប្រកាន់ថាចោឆក់ទូរស័ព្ទដៃហើយត្រូវគេវាយ​បែកក្បាលរងរបួសធ្ងន់ខណៈ​ដែល​គាត់ឃើញប្តីប្រពន្ធជិះម៉ូតូឈ្លោះគ្នាហើយជ្រុះទូរស័ព្ទដៃបន្ទាប់មកគាត់រើសអោយម្ចាស់ទូរស័ព្ទវិញត្រូវគេចោទថាចោរ។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេម៉ោង ៩នឹង៣០នាទីយប់​ថ្ងៃទី​១១ខែសីហាឆ្នាំ២០១៧ ចំណុចខាងលិចរង្វង់មូលចោមចៅ ក្នុង​ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឈ្មោះ ទឹម ស៊ៀងហៅវៃ អាយុ៣៨ឆ្នាំ មុខរបររត់កងបីនៅវង្វង់មូលចោមចៅ ស្នាក់នៅ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិ ធ្លក់យល់ឃុំពន្លៃ ស្រុកអង្គបុរីខេត្ត តាកែវ។ម្ចាស់ទូរស័ព្ទឈ្មោះ អ៊ិន សុផានី២៩ ចុងភៅ ស្នាក់នៅភូមិ ព្រៃជីសាក់ សង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីម្ចាស់ទូរស័ព្ទបាននិយាយថា មុនពេលកើតហេតុ រូបគាត់នឹងប្អូនថ្លៃរបស់គាត់នឹងកូនប្រុសម្នាក់ជិះ​ម៉ូតូ​ពីផ្ទះរបស់ខ្លួនថាមកហូបអីនៅជិតរង្វង់មូលចោមចៅ​ លុះមកដល់ចំណុចកើតហេតុរូបគាត់កំពុង​តែនិយាយទូរស័ព្ទជាមួយប្តីត្រូវជនសង្ស័យឆក់បាត់។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុគេឃើញ នារីជាម្ចាស់ទូរស័ព្ទបានជិះម៉ូតូម៉ាកវ៉េវពណ៌ខ្មៅមិនចាំស្លាក់លេខ ជិះគ្នា៣នាក់នឹងកូនប្រុសរបស់គាត់ហើយដោយឃើញឈ្លោះគ្នាធ្លាក់ទូរស័ព្ទដៃ ហើយត្រូវជនសង្ស័យ ដែលជា​អ្នក​រត់​កង់បីដែលចតនៅកន្លែងកើតហេតុខាងលើបានដើរ​ទៅរើសអោយ ហើយត្រូវម្ចាស់ទូរស័ព្ទចោទប្រកាន់លួចឆក់ទូរស័ព្ទរបស់គាត់។បន្ទាប់​មក​នារីខាងលើដើទៅប្តឹង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​អោយមកជួយអន្តរាគមន៍ដោយប្រាប់ថា គាត់ជិះម៉ូតូជាមួយប្តីគាត់នឹងកូនប្រុសម្នាក់ ហើយចោរ​ឆក់ទូរស័ព្ទដៃរបស់គាត់ដោយប្តីរបស់គាត់មើលតាមកញ្ចក់ម៉ូតូឃើញជនសង្ស័យឆក់។​ពេល​នោះ​និយាយ​ចុះ​និយាយ​ឡើយ​ប្រាប់ថាប្តីរបស់គាត់នៅឯព្រះវិហាទេមិនមែននៅកន្លែងកើតហេតុនោះទេ ។
តាម​ប្រភព​ពត៌​មាន​ពី​ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានបន្តទៀតថា បុរសម្នាក់ដែលស្រ្តីម្ចាស់ទូរស័ព្ទថា​អ្នក​ឌុប ដែលត្រូវជាប្អូូនថ្លៃនោះគឺទឹមមកក្រោយទេ ពេលដែលកើតហេតុភ្លាមៗនោះខណៈ​ដែលស្រ្តីខាងលើទៅប្តឹង​នគរបាល​ប៉ុស្តិ៍​គឺប្តីរបស់គាត់បានវាយជនសង្ស័យរួចឡើងម៉ូតូរត់គេចខ្លួនបាត់ហើយប្រជាជននៅកន្លែងកើតហេតុដោយមិន​យល់​ចិត្តដោយគិតថារឿងខុសក្លាយត្រូវ ហើយរឿងត្រូវបែជាខុសវិញដូចជាអយុទ្ធតិធម៌ណាស់​អ្នក​ជួយរើសទូរស័ព្ទគឺដៃជាប់ខ្នោះទៅវិញ។

ក្រោយពេលកើតហេតុជនរងគ្រោះម្ចាស់ទូរស័ព្ទបានដាក់ពាក់បណ្តឹង​នគរបាល​ប៉ុស្តិ៍​ដើម្បី​កសាងសំណុំរឿងបញ្ជូនទៅជំនាញព្រហ្មទណ្ឌខណ្ឌចាត់កាតាមនីតិវិធីផ្លូវច្បាប់៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here