ហ៊ីយ៉ាន់ដាយ ដឹកស្រូវបុកគូទ នីសាន់ ដឹកទំនិញ ស្លាប់ ២នាក់ របួសធ្ងន់ម្នាក់

0
301

ពោធិ៍សាត់៖ រំលងអធ្រាត្រថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៨១-១៨២ ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ពោធិសាត់ 3A 0515 ដឹកស្រូវធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។

លុះមកដល់ចំណុចកើចហេតុបានបុកគូទរថយន្តធុនធំដឹកទំនិញម៉ាក នីសាន់ ពណ៌ទឹកមាសលាយខៀវ ពាក់ស្លាលេខ ភ្នំពេញ 3A 3083 កំពុងខូច (បែកកង់មុខខាងក្រោយផ្នែកខាងឆ្វេង) នៅលើផ្លូវ បណ្ដាលឲ្យស្លាប់២នាក់នៅនឹងកន្លែង និងម្នាក់ទៀតរងរបួសធ្ងន់៕ សម្បត្តិ

photo330683121851805557 photo330683121851805558 photo330683121851805559

LEAVE A REPLY

Please enter your comment!
Please enter your name here