នារី​ម្នាក់​សង្ស័យ​តូច​ចិត្ត​នឹង​ជំងឺ​ស្នេហា​ចង​ក​សម្លាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​

0
663

 

 

 

 

ភ្នំពេញ​៖នារី​ម្នាក់​សង្ស័យ​តូច​ចិត្ត​នឹង​ជំងឺ​ស្នេហា​ចង​ក​សម្លាប់​ខ្លួន​ឯង​នៅ​ក្នុង​ផ្ទះ​ បន្ទាប់​ពី​ប្រើ​ម្ដាយ​អោយ​ទៅ​ទិញ​បបរ​យក​មក​ហូប​។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨:០០នាទីព្រឹក​ថ្ងៃទី​១៣ខែ​សីហា​ឆ្នាំ​២០១៧ស្ថិត​នៅ​ផ្ទះលេខ១៥២Bផ្លូវ១៥៦សង្កាត់ទឹកល្អក់២ខណ្ឌ​ទួលគោករាជធានីភ្នំពេញ។
សាក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ កៅ​ប៊ុន​ឡា​ អាយុ​២៣ឆ្នាំ​មុខ​របរ​នៅ​ផ្ទះ​កើត​ហេតុ​ខាង​លើ​។

តាមការបំភ្លឺរបស់ម្តាយ​នារី​រង​គ្រោះ​ឈ្មោះ​ សុីវ​ មុំ​ អាយុ៦១ឆ្នាំ​បានអោយដឹងថា​ មុនកើតហេតុជនរងគ្រោះបានប្រាប់ម្តាយអោយទៅទិញបបរអោយខ្លួនហូប​។។ពីព្រោះ​ជន​រង​គ្រោះ​តាំងពីល្ងាចមិនបាន​ហូប​អីសោះលឺដូចច្នោះ​ខ្លួន​(ម្តាយស្រ្តីរងគ្រោះ)ក៏ទៅទិញបបរអោយនាងស្រាប់មកដល់វិញក៏ឃើញកូនស្រីរបស់ខ្លួនធ្វើអត្តឃាតដោយចងកនិងក្រម៉ាស្លាប់​បាត់​ទៅ​ហើយ​។
ក្រោយពេលកើតហេតុ​គេ​ឃើញ​នគរបាល​មូល​ដ្ឋាន​ចុះ​ទៅ​កន្លែង​កើត​ហេតុ​ព្រម​ទាំង​ទំនាក់ទំនង​កម្លាំង​នគរ​បាល​ជំនាញ​នៃ​ស្នង​ការ​ក្រុង​មក​ធ្វើ​កោសល្យវិច្ច័យ​។តាម​ប្រភព​ពត៌​មាន​ពី​កម្លាំង​នគរ​បាល​ជំនាញ​បាន​អោយ​ដឹង​ថា​ សាក​សព​ជន​រង​គ្រោះ​ពិត​ជា​ស្លាប់​ដោយ​សារ​ចង​ក​សម្លាប់​ខ្លួន​ឯង​ពិត​ប្រាកដ​ពុំ​មែន​ឃាត​កម្ម​អ្វី​នោះ​ទេ​។
បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​ត្រូវបានកម្លាំង​នគរបាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕ខុង​មុីង​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here