ចង់​បាន​ខឿនផ្លូវសារធារណៈ​ធ្វើឲ្យប្រជាពលរដ្ឋ​ជាង៧០គ្រួសារផ្ទុះការតវ៉ា

0
328

 

 

 

ភ្នំពេញ៖ ប្រជាពលរដ្ឋជាង៧០គ្រួសារដែលរស់នៅក្នុងបុរីលឹមឈាងហាក់ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បានផ្ទុះការតវ៉ាប្រឆាំងទៅនិងបុគ្គលម្នាក់ ដែលជាអ្មករស់នៅទីនោះដែរដែលបានសាងសង់សំយ៉ាបផ្ទះរំលោភ យកខឿនចិញ្ចើមផ្លូវសាធារណៈ សម្រាប់អ្នកភូមិធ្វើដំណើរទៅមកដោយថ្មើរជើង។ហើយការតវ៉ានោះបានផ្ទុះឡើងជាបន្តបន្ទាប់ រហូតមកដល់វេលាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៧ ប្រជាពលរដ្ឋបានបន្តការតវ៉ាជាថ្មីទៀត ហើយអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អភិបាលរងខណ្ឌ កែវ សុភា រួមជាមួយអាជ្ញាធរសង្កាត់ចោមចៅ និងមេភូមិព្រៃជីសាក់បានចុះទៅពិនិត្យមើល ជាក់ស្ដែង និងហាមឃាត់ការសាងសង់នោះរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ។

តាម​ប្រភព​ពត៌​មាន​ពី​ប្រជាពលរដ្ឋបានឲ្យដឹងថា បុគ្គលម្នាក់ដែលមានចិត្តលោភលន់មិនចេះខ្មាសអៀន កំពុងរំលោភយកខឿនចចិញ្ចើមផ្លូវសាងសង់ សំយ៉ាបផ្ទះធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួននោះ ឈ្មោះហេង សេងហុង ភេទប្រុស មិនដឹងថាមានអាយុប៉ុន្មានឆ្នាំនោះឡើយ ជននេះបាន ព្យាយាមសាងសង់សំយ៉ាបបិទផ្លូវថ្មើរជើងរបស់អ្នកភូមិបែបនេះជាយូរមកហើយ ។កន្លងមកប្រជាពលរដ្ឋជាង៧០ គ្រួសារបានដែល រស់នៅក្នុងបុរីលឹមឈាងហាក់នោះ បាននាំគ្នាផ្ខិតមេដៃប្រឆាងំតវ៉ាជាមួយនិងជននេះ មិនតែប៉ុណ្ណោះក៏បានដាក់ពាក្យបណ្ដឹងសុំការ អន្តរាគមន៏ពីអាជ្ញាធរ រហូតដល់អាជ្ញាធរចុះហាមឃាត់ ព្រមទាំងចេញសេចក្ដីជូនដំណឹងឲ្យរុះរើកន្លែងដែលធ្វើរួចខ្លះៗក្ដីក៏ជននោះ មិនព្រមអនុវត្តន៍ឡើយ។

តាម​ប្រភពដដែលបានបន្តទៀតថា ដោយឡែកកាលពីវេលាព្រឹកថ្ងៃទី១២ ខែសីហា ពួកគាត់បាននាំគ្នាធ្វើការតវ៉ា ខណៈពេលដែលបុគ្គល នោះបន្តការសាងសង់បន្តទៀត ពេលនោះពួកគាត់បានលើកគ្នាទៅធ្វើការហាមឃាត់ ទើបជននោះនោះឈប់ហើយរហូតមកដល់ ព្រឹកថ្ងៃទី១៣ ខែសីហា ស្រាប់តែបន្តធ្វើទៀតទើបពួកគាត់ចេញទៅហាមឃាត់ទៀត។ពួកគាត់មិនអាចឲ្យបុគ្គលខាងលើរំលោភយក ចញ្ចើមផ្លូវនោះបានទេ ព្រោះវាសំខាន់ណាស់សម្រាប់អ្នកភូមិទាំងអស់ ដែលរស់នៅទីនោះធ្វើដំណើរដោយថ្មើរជើង បញ្ចៀសគ្រោះ ថ្នាក់ចរាចរបានម្យ៉ាងទៀតចិញ្ចើមផ្លូវនេះត្រូវបានក្រុមហ៊ុនបុរីលឹមឈាងហាក់រៀបឥដ្ឋកាកូឡាយ៉ាងស្អាតថែមទៀតផង គឺទុកសម្រាប់ឲ្យដើរ មិនបានឲ្យបុគ្គលណាម្នាក់រំលោភយកឡើយ ហើយចំណែកបុគ្គល ឈ្មោះហេង សេងហុង ម្នាក់នេះនិងក្រុមគ្រួសាររបស់គាត់ពិតជាម៉ាស្រុកមានមួយ លោភលន់ចង់បានអត់អៀនខ្មាសមែនហើយ។ដោយឡែកអាជ្ញាធរខណ្ឌ សង្កាត់ និងភូមិ បានចុះទៅធ្វើការហាមឃាត់ផ្អាកសកម្មភាពដំណើរការសាងសង់នោះហើយ និងប្រាប់ឲ្យបុគ្គលលោភលន់ខាងលើនោះ រួមទាំងតំណាងប្រជាពលរដ្ឋទាំងជាង៧០គ្រួសារនោះ ទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ នាថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៧ ដើម្បីជួបធ្វើការដោះស្រាយគ្នាបញ្ចប់រឿង៕​វាសនា​សែន​ជ័យ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here