បុរសជនជាតិចិនដើរម្នាក់ឯង ត្រូវជនសង្ស័យមួយក្រុមវាយបំរ៉ុង​ប្លន់យកទ្រព្យសម្បត្តិ តែមិនបានសម្រេចឃាត់បានម្នាក់វាយឡើងទ្រម

0
116

 

 

 

ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់កំពុងដើរតាមផ្លូវតែម្នាក់ឯង ក៏មានជនសង្ស័យមួយក្រុមមានគ្នាប្រមាណ៣នាក់ មកធ្វើសកម្មភាពព្រួតវាយបំណងប្លន់យកទ្រព្យសម្បត្តិ តែត្រូវប្រជាពលរដ្ឋ ឃើញទាន់បានសហការគ្នា ដេញជនសង្ស័យនិងឃាត់បានម្នាក់វាយសល់ដង្ហើមចង្រិត។រីឯជនរងគ្រោះរបួសធ្ងន់ បានទៅសង្គ្រោះនៅក្លីនិកឯនជនភ្លាមៗ​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី ១៣ខែ​សីហាឆ្នាំ​២០១៧ នៅលើផ្លូវបេតុងវត្តអង្គតូវមិញទល់មុខប្រេងឥន្ទះតេលា ភូមិគោកចំបក់ សង្កាត់ចោមចៅ២
ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះជនជាតិចិនដោយមិនប្រាប់ឈ្មោះកំពង់ដើរកាន់កំប៉ុងស្រាបៀរ២កំប៉ុង នឹសាច់ខ្លែម១ប្រអប់។ចំណែកឯ​ជនសង្ស័យមានគ្នា៣នាក់មធ្យោបាយសាំម្លរ(កង់បី)ឃាត់បានម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ។

តាម​ប្រភព​ពត៌​មាន​ពីកន្លែងកើតហេតុ បានឲ្យ​ដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជា​ជនជាតិចិន ដើរតែម្នាក់ឯងតាមផ្លូវបេតុងផ្លូវវត្តអង្គតូវមិញ។ដោយក្នុងដៃមានកាន់សាច់ក្លែមនិងស្រាបៀរ២កំប៉ុង លុះដើរមកដល់ចំណុចផ្លូវបន្ទាយកងភេរវកម្ម ក៏ស្រាប់តែមានជនសង្ស័យមានគ្នា៣នាក់វាយប្លន់យកទ្រព្យសម្បត្តិពីជនរងគ្រោះតែមិនទាន់បានផង​ ​បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ធនៅទីនោះនាំគ្នាមកជួយជនរងគ្រោះ ទើបធ្វើអោយជនសង្ស័យរត់ខ្លះ ឃាត់បានម្នាក់នៅកន្លែងកើតហេតុ។រួចបានសំពង ឡើងទ្រមខ្លួនសល់ដង្ហើមចង្រិត​ បន្ទាប់មក ជនរងគ្រោះត្រូវបានគេដឹកទៅសង្គ្រោះនៅក្លីនិកឯនជន ចំណែកជនសង្ស័យដេករងរបួសធ្ងន់នៅនិងកន្លែង។

ក្រោយកើតហេតុ​នគរបាល​ប៉ុស្តិ៍​មូល​ដ្ឋានបានចុះទៅពិនិត្យនិងនាំជនសង្ស័យទៅមន្ទីរពេទ្យដោយមានការ ការពារយ៉ាងតឹងរឹងនៅមន្ទីរពេទ្យ រួចបានសួរនាំធ្វើឯកសារនិងទៅទទួលពាក្យបណ្តឹងជនរងគ្រោះដល់ក្លីនិក​ដើម្បី​តាម​ដាន​ស្រាវ​ជ្រាវ​ស្វែង​រក​បក្ខ​ពួក​យក​មក​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here