នារីម្នាក់ រងរបួសធ្ងន់ ដោយសារចោរឆក់កាបូបបានសម្រេច

0
126

​ភ្នំពេញ ៖ ជន​ស​ង្ស​យ័​២​នាក់​បាន​ធ្វើ​សកម្មភាព ឆក់​យក​កា​បូ​ប​ស្ពាយ​ពីនារី​ម្នាក់​កំពុង​តែ​ជិះ​ម៉ូតូ​ធ្វើ​ដំណើរ​តាម​ផ្លូវ បាន​សម្រេច ធ្វើ​ឲ្យ​នារី​រូប​នោះ​ដួល​ម៉ូតូ​រង​របួសធ្ងន់។

ហេតុការណ៍នេះកើតឡើង កាលពី​វេលា​ម៉ោង​៨​យប់ថ្ងៃទី១៤ខែសីហាឆ្នាំ២០១៧ ទល់មុខ​នឹង​ស្ថានីយប្រេងឥន្ធនៈ​តូ​តា​ល់ ផ្លូវ​២៧១ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ​ ហើយនារី​រង​គ្រោះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅទេ គ្រាន់តែ​ដឹង​ថា​ជិះ​ម៉ូតូ​ម៉ាកហុងដា​វ៉េវ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FQ-4558 តែ​ប៉ុណ្ណោះ​។

សាក្សីបាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី រូប​នោះ​បាន​ជិះ​ម៉ូតូ​ម៉ាក់ហុងដាវ៉េវ ពណ៌​ខ្មៅ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​២៧១ ក្នុង​ទិស​ដៅ ពី​ជើង​ទៅ​ត្បូង តែ​មិនដឹង​ថា​គោលបំណង​ទៅ​ណា​នោះ​ទេ ខណៈ​មក​ដល់​ចំណុច​កើតហេតុ​ក៏​ស្រាប់តែ​មាន​ជន​ស​ង្ស​យ័​២​នាក់ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង មិន​ចាំ​ម៉ាក បាន​ជិះ​មក​ជិត​រួច​ហើយ​បាន​ធ្វើ​សកម្មភាព​ឆក់​យក​ការ​បូ​ប​ស្ពាយ​ពី​នារី​រង​គ្រោះ​បាន​សម្រេច ហើយ​ធ្វើ​ឲ្យ​នារី​រូប​នោះ​ដួល​ម៉ូតូ បោក​ក្បាល​ទៅ​នឹង​ថ្នល់​រង​របួស​បែកក្បាល សន្លប់​ស្តូកស្តឹង  ឯក្រុម​ជនសង្ស័យ បាន​បើក​ម៉ូតូ​គេច​ខ្លួន​បាត់​ដោយសុវត្ថិភាព​។ ចំពោះរបស់របរក្នុងកាបូបនោះមិន​ទាន់​ដឹង​ថា​មាន​អ្វីខ្លះ​នោះ​ទេ ពីព្រោះ​ជន​រង​គ្រោះ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ គ្រាដែល​រថយន្ត​សង្គ្រោះ​​ដឹក​ជន​រង​គ្រោះ​ទៅ​គ្លីនិក​ឯកជន ហុង ហាក់ ៕ អូន ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here