ចោរ​អស់​លក្ខណ៍​ជាប់​អន្ទាក់​ម្ចាស់​ម៉ូតូ​ទាំង​ព្រឹក​

0
114

 

 

 

 

 

ភ្នំពេញ៖ស៊យទាំងព្រឹកលួចកាច់សោរកម៉ូតូចំម៉ូតូមានកុងតាក់សំងាត់ត្រូវម្ចាស់ឃើញទាន់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋដេញតាមចាប់បានវាយទ្រោមខ្លួនទើបប្រគល់ឲ្យ​កម្លាំង​នគរ​បាល​។ហេតុការនេះបានកើតឡើងនៅវាលាម៉ោង៦និង១៥នាទីព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០១៧នៅតាមបណ្ដោយផ្លូវសុីសុវត្តិសង្កាត់ស្រះចកខណ្ឌដូនពេញ​ ។

តាមសម្ដីនារីរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុរូបនាងបានចតម៉ូតូទុកមុខផ្ទះពេលនោះខ្លួនបានលឺសំឡេងក៏មានការសង្ស័យបានចេញមកមើលក៏បានឃើញជនសង្ស័យ២នាក់កំពុងបណ្ដើរម៉ូតូភ្លាមៗនោះខ្លួនបានស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាដេញតាមចាប់បានម្នាក់វាយឡើងទ្រោមខ្លួនតែម្ដង​ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិនគរបាលស្រះចកបានចុះមកដល់នាំជនសង្ស័យទៅធ្វើការសាកសួរនៅប៉ុស្តិនគរបាលស្រះចកនិងអោយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង​៕​បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here