រត់ឌុបប៉ះចំចោរវាយប្លន់យកម៉ូតូបាត់ដោយសុវត្ថិ​ភាព​

0
155

 

 

 

ភ្នំពេញ៖បុរសរត់ម៉ូតូឌុបម្នាក់ឌុបប៉ះចំចោរវាយប្លន់យកម៉ូតូសង០១៤បានសំរេច​ដោយ​សុវត្ថិ​ភាព​មិន​រំខាន​ដល់​សមត្ថកិច្ច​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៥ព្រឹកថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ថ្លោងទ្វាវត្ត តិក្ខប្បញ្ញោ ក្នុង​ភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ នេត គុន ភេទប្រុសអាយ៥២​ឆ្នាំ​ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុក កណ្តាលស្ទឹង ខេត្តកណ្ដាល។ម៉ូតូដែលត្រូវជនសង្ស័យវាយប្លន់យកម៉ាកឌ្រីមសសេរី២០១៤ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1CO,5872។

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុរូបគាត់ជា​អ្នក​រត់ម៉ូតូឌុបហើយត្រូវជនសង្ស័យហៅអោយឌុបពី​រោង​ចក្រ​បឺរី​ទៅម្តុំហាងជិតវត្តឈូកវ៉ាក្នុងតំលៃ៨ពាន់រៀល។លុះ​ទៅ​ដល់ចំណុចខ្លោងទ្វាវត្ត តិក្ខប្បញ្ញោចូលបានប្រហែល៥ម៉ែត្រត្រូវបានជនសង្ស័យយកដំបងវាយ​ ខណៈ​ដែល​កំពុង​តែ​ជិះចំដៃផ្នែក​ខាងស្តាំនឹងវាយមួកសុវត្ថិភាពគាត់បណ្តាលអោយបែក​ព្រម​​វាយជាច្រើនដំបងទៀត​បណ្តាលអោយដួលម៉ូតូហើយជនរងគ្រោះរងរបួសធ្ងន់ឈឺដៃផ្នែកខាងស្តាំលើកវាយតបមិនរួចត្រូវជនសង្ស័យជិះចេញទៅបាត់។
ក្រោយពី​កើត​ហេតុ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​សំរោង​ក្រោម​ដើម្បី​អោយ​កម្លាំង​មាន​សមត្ថកិច្ច​ចុះ​ស្រាវ​ជ្រាវ​រក​មុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​ទៅ​ច្បាប់​៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here