រឺម៉កម៉ូតូកង់បីដឹកភ្ញៀវចេញពីហាងត្រូវរថយន្ដឡិចសុីសបុកក្រឡាប់ផ្ងារជើងនិងរងរបួសធ្ងន់ពីរនាក់

0
133

 

 
ភ្នំពេញ៖ បុរសម្នាក់បើករថយន្ដឡិចសុីសRX300មួយគ្រឿងក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលបុករឺម៉កម៉ូតូកង់បីមួយគ្រឿងពេលដែលដឹកភ្ញៀវចេញពីភោជនីដ្ឋាន ទន្លេសាប បណ្ដាលអោយរឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើងនិងរងរបួសមនុស្សប្រុសស្រីពីរនាក់។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០១និង០០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចខាងមុខភោជនីដ្ឋានទន្លេសាប តាមបណ្ដោហផ្លូវព្រះសុីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគឺមានរឺម៉កម៉ូតូកង់បីមួយគ្រឿងដឹកភ្ញៀវជានារីម្នាក់ចេញពីភោជនីដ្ឋានទន្លេសាបហើយក៏មារថយន្ដឡិចសុីសមួយគ្រឿងពណ៍ស្ករ ពាក់ស្លាកលេខភ្នំពេញ2AP-7741 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើងក៏ជ្រុលបុករឺម៉កម៉ូតូកង់បីចំពីចំហៀងបណ្ដាលអោយរឺម៉កម៉ូតូកង់បីក្រឡាប់ផ្ងារជើងរងការខូចខារស្ទើរទាំងស្រុង ចំណែកនារីដែលជិះលើរឺម៉កម៉ូតូកង់និងម្ចាស់រឺម៉ករងរបួសធ្ងន់។ ប្រភពបានបន្តថា ក្រោយពីកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានទៅដឹកជនរងគ្រោះទាំងពីរនាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យ រឺឯរថយន្ដនិងរឺកម៉ូតូកង់បីសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ សិរសារ​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here