ខឹងឆ្កែដេញខាំ ម្ចាស់ឆ្កែមកសួរនាំវាយម្ចាស់ឆ្កែរងរបួសសង១៥០ដុល្លារ៍

0
141

 

 

 

ភ្នំពេញ៖​បុរស​ម្នាក់ជិះម៉ូតូកាត់មុខផ្ទះគេហើយត្រូវឆ្កែដេញមិនទាន់បានខាំផងបែជាខឹងហើយវាយ​ម្ចាស់​ជា​ជន​ពិកាជើង​ទាំង​២​បណ្ដាល​អោយ​រងរបួសស្រាល។ហេតុការណ៍​នេះ​បង្កអោយមានកាភ្ញាក់ផ្អើលកាលកាលវេលាម៉ោង៨យប់ ថ្ងៃទី១៦ខែសីហាឆ្នាំ២០១៧នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះ ឈ្មោះមាស មករា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបររត់កង់បីរស់នៅភូមិព្រៃទា សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកអង្គរជ័យខេត្តកំពត។​ចំណែកឯ​ជនបង្ក ឈ្មោះនួន សុត្រ្តា ភេទប្រុសអាយុ៣៨ឆ្នាំ មុខរបរមន្រ្តីយយោធា(កងរាជអាវុធហាត់ក្រុង) រស់នៅភូមិព្រៃទាសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពត៌មានពីជនរងគ្រោះបាននិយាយថា នៅមុនពេលកើតហេតុជនបង្កជិះម៉ូតូធំ​មួយ​គ្រឿង​ធ្វើ​ដំណើរ​តាមផ្លូវហើយកាត់មុខផ្ទះ​ជនរងគ្រោះ​ត្រូវឆ្កែរបស់គាត់ដេញម៉ូតូជនបង្ក។ពេល​នោះ​ជនបង្កស្រែកថា​ហែងមើលនែឆ្កែដេញខាំអ​ញ​មើលចាប់ឆ្កែហែងផង។បន្ទាប់មកជនរងគ្រោះជាម្ចាស់​ផ្ទះមកសួរនាំ ឆ្កែខ្ញុំមិនទាន់ខាំឯណា​ អីក៏ច្រលោតម្លេះ​ ខណៈ​នោះ​ជនរងគ្រោះដើមកជិតជនបង្កហើយបានប៉ះពាក្យ​សំដីគ្នា ហើយត្រូវជនបង្កខាងលើបានវាយទៅលើជនរងគ្រោះ ដែលជាជនពិកាជើងទាំង២ពាក់ជើង ជ័រសម្បនិមិតបណ្តាលអោយជនរងគ្រោះឌួលផ្កាប់មុខរងរបួសពេញខ្លួន​។ហើយត្រូវបានប្រជាពលរដ្ឋ តេហៅ​កម្លាំង​នគរ​បាល​មកអន្តរាគមន៍ឃាត់ជនបង្កនឹងជនរងគ្រោះមកប៉ុស្តិ៍​ដើម្បីសួរនាំ។

ក្រោយពេលកើតហេតុបន្ទាប់ពីការសួរនាំជនរងគ្រោះ បានទាមទាសំណងចំនួន១ពាន់ដុល្លារ៍តែដោយមានភាគីខាងជនបង្កសុំបញ្ចប់នៅប៉ុស្តិ៍ចំនួន១៥០ដុល្លារ៍ដោយមិនមានការ​ប្ដឹង​ផ្តល់គ្ន​សូម​អោយ​កម្លាំង​នគរ​បាល​ធ្វើកិច្ចសន្យាទៅលើជនបង្កខាងលើ ដោយមាន​អ្នក​ធានាត្រឹមត្រូវ៕​សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here