នារីម្នាក់ឈប់ម៉ូតូនិយាយទូរស័ព្ទទៅកាន់មិត្តភក្តិ ចោរដៃស្អិតមកដល់ឆក់យកទៅបាត់

0
138

ភ្នំពេញៈ នារីស្រស់រូបស្រស់ស្អាតម្នាក់ ត្រូវចោរពីរនាក់ធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone 6 មួយគ្រឿងនៅវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ នៅចំណុចសាលាហ្សាមែនតាមបណ្តោយ ផ្លូវលេខ៣៥០ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ខណៈនាងឈប់ម៉ូតូនិយាយទូរស័ព្ទទៅកាន់មិត្តភក្តិ។

នារីរងគ្រោះមិនបានប្រាប់ឈ្មោះនិងអាសយដ្ឋានឲ្យគេឯងដឹងទេ តែនាងបានប្រាប់ថា មុនពេលកើតហេតុ នាងបានជិះម៉ូតូ១គ្រឿងម៉ាកហុងដា វ៉េវអេស ពាក់ស្លាកលេខ ភ្នំពេញ 1BL- 2127 មកឈប់នៅមុខសាលាហ្សាមែនតាមបណ្តោយផ្លូវលេខ៣៥០  រួចយកទូរស័ព្ទនិយាយទៅមិត្តភ័ក្តិដើម្បីទំនាក់ទំនងការងារ ។ ខណៈកំពុងលើកទូរស័ព្ទនោះ ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូ១គ្រឿងមិនចាំម៉ាក បានមកឈប់ក្បែរនាង ហើយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃ១គ្រឿងម៉ាក iPhone 6 ពីដៃនាង រួចជិះគេចបាត់តែម្តង។ ស្របពេលនោះនាង ប្រឹងជិះម៉ូតូតាមដែរតែដេញមិនទាន់បានត្រឹមឈរអស់សង្ឃឹមនិង ដោយមានជំនឿថា មិនអាចយកទូរស័ព្ទមកវិញបាន ក៏បន្តដំណើរទៅផ្ទះ ដោយមិនទៅដាក់ ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយវែកមុខជនសង្ស័យពីរនាក់នេះទេ ៕អូន  ធួក

LEAVE A REPLY

Please enter your comment!
Please enter your name here