មានជំលោះតាមហ្វេសបុកឃើញមុខប្រហាក់ប្រហែល វាយមួយខ្សែក្រវាត់សង២០០ដុល្លារ៍

0
133

 

 

 

ភ្នំពេញ៖ យុវជនក្មេងទំនើងមួយក្រុមមានជំលោះតាមហ្វេសបុកឃើញយុវជន២នាក់មុខប្រហាក់ប្រហែលនឹងគូរទំនាស់បានវាយ មួយខ្សែក្រវាត់​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់​ខ្លួន​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ៥នឹង៣០នាទីនៅមុខកងពលតូចលេខ៧០តាមបណ្តោយផ្លូវជាតិលេខ៣ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ជនរងគ្រោះឈ្មោះសុខ សីម៉ាភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មកររោងចក្រ(របួសរយ៉ាស់ក្បាល) រស់នៅភូមិអង្គត្រគៀតសង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យនឹងម្នាក់ទៀតឈ្មោះ សួន សីហា ភេទប្រុសអាយុ ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិទួលកី សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ។ចំណែកឯ​ជនបង្កទី១-ឈ្មោះ វី ជីហាក់ អាយុ១៦ឆ្នាំ មុខរបរសិស្ស(នាក់វាយ) រស់នៅភូមិជម្ពូវ័ន្ត​សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ទី២-ឈ្មោះ ចិន ពិទូរ ១៧ឆ្នាំ មុខរបរ សិស្ស រស់នៅបុរីសន្តិភាព២ភូមិដំណាក់ត្រយឹង សង្កាត់ ពងទឹក ខណ្ឌដង្កោ។

តាមប្រភពពត៌​មានពីជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុពួកគាត់កំពុង​តែជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣មានគ្នា២នាក់។​ខណៈ​នោះ​ស្រាប់តែឃើញជនបង្កខាងលើជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់មិនចាំស្លាកលេខដែលមានគ្នា៣នាក់។លុះបើកមកដល់ចំណុចកើតហេតុស្រាប់តែជបង្កឈ្មោះជីហាក់ បានយកខ្សែ ក្រវ៉ាតមកវាយទៅលើជនរងគ្រោះឈ្មោះសុខ សីម៉ាដែលជិះ​ពី​ក្រោយបណ្តាលអោយរយ៉ាសក្បាលផ្នែកខាងឆ្វេងហើយភាគីបង្កខាងលើបានបើករត់គេចខ្លួនបាត់។ពេលភ្លាមៗនោះជនរងគ្រោះជិះតាមរកមើលជនបង្កឃើញ​ទាំង​២នាក់កំពុង​អង្គុយនៅម្តុំផ្សាឯករាជហើយភាគីរងគ្រោះបានមកប្តឹង​កម្លាំង​នគរ​បាល​អោយឃាត់ជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍។បន្ទាប់​មក​កម្លាំង​នគរ​បាល​បានឃាត់យក​មកសាកសួរជនបង្កឈ្មោះវី ជីហាក់បានសារភាពថា ខ្លួនពិតជាវាយជនរងគ្រោះមែន ដោយវាយច្រលំមុខស្រដៀង​នឹងម្នាក់ដែលឈ្លោះនឹងជេគ្នាតាមឆាតហ្វេសបុក។

ក្រោយពេលកើតហេតុខាងភាគីរងគ្រោះបានទាមទាសំណងចំនួន២ពាន់ដុល្លារ៍តែក្រោយមកខាងតំណាងខាងជនបង្កសុំសំរួលត្រឹមតំលៃ២០០ដុល្លារ៍​ដើម្បី​បញ្ចប់រឿង​នៅប៉ុសិ៍្តនគរបាលចោចៅ៕សារ៉េត​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here