ឃើញ​គេ​ជិះម៉ូតូ​តាម​ផ្លូវ​ឈ្លាត​ឱកាស​ឆក់​កាបូប​ត្រូវ​ប្រជាពលរដ្ឋ​ស្វារ​គមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​សល់​ដង្ហើម​ចង្រិត​

0
196

 

 

 

ភ្នំពេញ៖ជន​សង្ស័យ​ម្នាក់​ឃើញ​ជន​រង​គ្រោះ​ជិះ​ម៉ូតូ​ម្នាក់​ឯង​ធ្វើ​សកម្ម​ភាព​ឆក់​កាបូប​ត្រូវ​ប្រជាពលរដ្ឋ​ស្វារ​គមន៍​មួយ​ដៃ​មួយ​ជើង​ម្នាក់​សល់​ដង្ហើម​ចង្រិត​ទើប​ប្រគល់​អោយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទឹក​ល្អក់​១។ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២០៖១០នាទីយប់ថ្ងៃទី១៨​ខែ​សីហាឆ្នាំ​២០១៧​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្សុី​ជិត​គល់​ស្ពាន​អាកាស​៥មករា​ក្នុង​សង្កាត់​ទឹក​ល្អក់​១ខណ្ឌ​ទួល​គោក​។

តាម​ប្រភព​ពត៌​មាន​ពី​កន្លែង​កើត​ហេតុ​បាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​នារី​ម្នាក់មិន​ស្គាល់​អត្តសញ្ញាណ​​(ជន​រង​គ្រោះ​)ជិះ​ម៉ូតូ​មួយ​គ្រឿង​ម្នាក់​ឯង​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធរុស្សុី​។លុះ​មក​ដល់​កន្លែង​កើត​ហេតុ​ស្រាប់​តែ​លេច​មុខ​ជនសង្ស័យម្នាក់​មិន​ស្គាល់​ឈ្មោះ​ជិះ​ម៉ូតូ​មួយ​គ្រឿងម៉ាកHonda Beat​ ពណ៌​សលាយខៀវស៊េរី២០១៧អត់ផ្លាកលេខបានធ្វើសកម្មភាពឆក់កាបូបពី​ជនរងគ្រោះ​ ខណៈ​នោះ​ក៏​មាន​បុរសម្នាក់បើករថយន្តមិនស្កាល់ម៉ាកគៀរម៉ូតូជនល្មើសអោយដួល​ធ្វើ​អោយ​ភ័យ​ស្លន់​ស្លោ​រត់ចោលម៉ូតូចូលទៅក្នុងសាលាតិចណូត្រូវបានប្រជាពលរដ្ឋ​ចាប់បានវ៉ៃមួយដៃមួយជើងដកដង្ហើមចង្រិតទើប​ប្រគល់​អោយ​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​ទឹក​ល្អក់​១ដើម្បីសាកសួរបន្ត។​ហើយ​ជន​រង​គ្រោះ​ពុំបានដាក់ពាក្យបណ្តឹង​ទេ​ទុក​អោយ​កម្លាំង​នគរ​បាល​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​។

បច្ចុប្បន្ននេះ​ជន​សង្ស័យ​កំពុង​ដេក​សន្លប់​មិន​ទាន់​ដឹង​ខ្លួន​នៅ​ឡើយ​ទេ​៕ខុង​មុីង​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here