ចេញពីក្លឹប​ម៉ូតូខូចចូលធ្វើម៉ូតូត្រូវក្រុមខ្មាន់កាំភ្លើងបាញ់ស្លាប់នៅកន្លែង

0
244

 

 

 

 

ភ្នំពេញ៖ យុវជន៥នាក់ទើបចេញពីក្លិបដោយម៉ូតូខូចបាននាំគ្នាយកម៉ូតូទៅធ្វើ​ ត្រូវក្រុមមិនស្គាល់មុខបាញ់សម្លាប់ស្លាប់យ៉ាង​អាណោចអាធមន៍​។ហេតុការណ៍​នេះ​បង្កអោយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ២នឹង៥០នាទីយប់ថ្ងៃទី១៩ខែសីហាឆ្នាំ២០១៧ នៅមុខតូបលក់ចាប់ហួយ យីហោ រក្សា អាហ្វុង នៅតាមបណ្តោយផ្លូវវេងស្រេញភូមិចោមចៅ សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ។

សាក​សព​ជន​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ សុីម​ ភេទស្រីអាយុជាង៣០ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅម្តុំផ្សា ប៉ាង​ឬស្សី​ស្រុុកបសេដ្ឋ​ខេត្តកំពង់ស្ពឺនឹងមិត្តភក្តរួមដំណើមានគ្នា៤នាក់។
ទី១-ឈ្នោះហុង រ៉ាត់ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរ សំណង់ស្នាក់នៅម្តុំទួលទំពូង ភូមិកំណើតនៅស្រុកបសេធ ខេត្តកំពង់ស្ពឺ ត្រូវជាទើបនឹងរាប់អានគ្នា។
ទី២-ឈ្មោះ គុន ច្រឹបភេទស្រីអាយ ១៩ឆ្នាំ មុខរបររោងចក្រ ស្នាក់បនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យមានស្រុកកំណើតនៅស្រុកបាទីខេត្តតាកែវ ។
ទី៣-ឈ្មោះនី កា ភេទស្រីអាយុ៣១ឆ្នាំ មុចរបរនៅផ្ទះ ស្នាក់នៅ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
ទី៤ ឈ្មោះ សុិប​ សិលាភេទប្រុសអាយុ ២៥ឆ្នាំ ស្នាក់ម្តុំបឹងត្របែក មានស្រុកកំណើតនៅស្រុកបសេដ្ឋ​ ខេត្តកំពង់ស្ពឺ។

តាមប្រភពពត៌​មាន​ពីមិត្តភ័ក្តជនរងគ្រោះ បាននិយាយថាពួកគាត់មានគ្នាចំនួន៥នាក់ប្រុសពីរ​ស្រីបី បានចេញពីក្លឹប មីតណាយដោយជិះម៉ូតូ២គ្រឿងម៉ាកCPXពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1FD’4806ជិះគ្នា៣នាក់ស្រី២ប្រុស​១(រងគ្រោះ)នឹងម៉ូតូមួយគ្រឿងទៀតម៉ាកMSXពណ៌ខ្មៅ ជិះគ្នា២នាក់ស្រី១ប្រុស១ ដោយ ម៉ូតូម៉ាកMSX ខូចមួយគ្រឿង ក៏បណ្ដេីរមកធ្វេីនៅចំណុច​កេីតហេតុជាងកំពុង​ធ្វេីម៉ូតូស្រាប់តែមានម៉ូតូពីរ​គ្រឿងទៀត ម៉ាក់​ហុង​ដា​សេ​១២៥ពណ៌​ខ្មៅ១គ្រឿង នឹង​ស្គុប​ពីមួយពណ៌ស​មួយគ្រឿងទៀត​ មានគ្នាចំនួនបួននាក់ (ប្រុស ) បានឈប់ម៉ូតូនៅមុខតូបក្បែកន្លែងកេីតហេតុ ហេីយបានទិញទឹកស្ទីងមួយដប។នៅពេលនោះជនរងគ្រោះបាននិយាយថាឈប់ម៉ូតូនៅខាងនោះមេីលមកខាងនេះធ្វេីអី បន្ទាប់ក្រុមជនសង្ស័យក៏បានដកកាំភ្លេីងខ្លីមួយដេីមមិនស្គាល់ម៉ាក បាញ់ទៅលេីជនរងគ្រោះចំនួនបីគ្រាប់បណ្ដាលអោយចំកណ្តាលថ្ងាស់១គ្រាប់ស្លាប់នៅកន្លែងកេីតហេតុតែម្តង រួចហេីយក្រុមជនសង្សយ័ក៏បានជិះម៉ូតូរត់គេចខ្លួនបាត់ទៅ។
តាមប្រភពពត៌​មាន​ពីប្រជាពលរដ្ឋបាន​បាន​អោយ​ដឹង​ថា​នៅ​ពេលមុនកើតហេតុ​គេ​ឃើញជនសង្ស័យខាងលើបាញ់នៅខាងលិចកន្លែងកើតហេតុ​តាមផ្លូវ​ចំនួន២គ្រាប់ម្តងរួចមកហើយ​ ខណៈ​នោះ​ជន​រង​គ្រោះ​និយាយ​ជាមួយ​ជន​សង្ស័យ​ស្រាប់​តែ​បាញ់​មួយ​គ្រាប់​ទៀត​ចំកណ្ដាល​ថ្ងាស់​បណ្ដាល​អោយ​ស្លាប់​បាត់​បង់​ជីវិត​តែ​ម្ដង​ទៅ​។

ក្រោយពេលកើត​កម្លាំង​នគរ​បាល​ប៉ុសិ៍្ត​សហការ​ជាមួយ​នគរ​បាល​ខណ្ឌ​ចុះ​ទៅ​ដល់កន្លែងកើតហេតុហើយបានហៅជំនាញចក្ខុរាជធានីដើម្បីធ្វើ​កោសល្យវិច្ច័យ​ស្វែង​រកមុខសញ្ញាខាងលើយក​មកផ្តល់​ផ្ដន្ទាទោស​តាមច្បាប់។
បច្ចុប្បន្ននេះ​សាក​សព​ជន​រង​គ្រោះ​នៅ​មិនទាន់មានបងប្អូន​សាច់​ញាត្តិ​ណា​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​នូវ​ឡើយ​ទេ​ ត្រូវ​កម្លាំង​នគរ​បាល​យកទៅដំកល់ទុកនៅវត្តពោធិ៍ចិនតុងដើម្បីរងចាំបងប្អូនសពយកទៅធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​៕​សារ៉េត​

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here