លួចម៉ូតូរបស់គេបានសម្រេចជិះរត់អត់រួច ប្រជាពលរដ្ឋឡោមព័ន្ធវាយឡើងទ្រោមខ្លួន

0
55

 

 

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាព​លួចម៉ូតូបានសម្រេចក៏ត្រូវម្ចាស់គេទាន់នាំប្រជាពលរដ្ឋវាយឡើងទ្រោមខ្លួនទើបប្រគល់ឲ្យសមត្ថកិច្ច។ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧ វេលាម៉ោង១៦និង៣០ នាទី ត្រង់ចំណុច ផ្លូវទំនប់៧មករា ស្ថិតនៅ​ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។

ជនរងគ្រោះមានឈ្មោះ សុន ធា ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ។
ចំណែកឯ​ជនសង្ស័យមានឈ្មោះ លន់ សីហា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ​ភូមិ​សំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ ។

តាម​ប្រភព​ពត៌​មាន​ពី​ជនសង្ស័យបានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៧វេលា​ម៉ោ​ង​១៦និង៣០នាទី ជនសង្ស័យ​គ្នា​ចំនួន ០២នាក់ ទី១ឈ្មោះ លន់ សីហា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ក់នៅភូមិសំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ទី២ឈ្មោះ រ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (គេចខ្លួន) ជិះ ម៉ូតូ០១គ្រឿង ម៉ាក គុបមូល ពណ៌បៃតង មិនចាំស្លាកលេខ លេខតួ លេខម៉ាស៊ីន ឌុបគ្នា ០២នាក់។ ពេលពួកគេ (ជនសង្ស័យ) ជិះមកដល់ចំណុចខាងមុខផ្ទះជនរងគ្រោះឈ្មោះ សុន ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរលក់ដូរ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក៏បានឈប់ម៉ូតូ ហើយបក្ខពួកគេម្នាក់ឈ្មោះ លន់ សីហា​បានចុះពីលើម៉ូតូដើរចូលមក​ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះម៉ាកស្មាស់វី ពណ៌ក្រហមលាយខ្មៅ សេរីឆ្នាំ២០០៩ ពាក់ស្លាកលេខ សៀមរាប​1M-0033ដែលបានបញ្ឈរទុកនៅខាងមុខផ្ទះដោយពុំបានដកកូនសោចេញពីម៉ូតូ ហើយជន​សង្ស័យក៏បានលួចយកបញ្ឆេះជិះចេញទៅ។ ពេលនោះជនរងគ្រោះក៏បានក្រឡេកមើលឃើញក៏ស្រែកឆោរឡោរថា ចោរៗ ហើយជិះម៉ូតូដេញតាមពីក្រោយដល់ចំណុចទំនប់ប្រឡាយជប៉ុនស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញក៏បានជួបនឹងកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលរលួស និងកម្លាំងនគរបាលខណ្ឌដង្កោកំពុងជិះម៉ូតូល្បាតក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានជួយ អន្ដរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ លន់ សីហា រួមនឹងវត្ថុតាង ម៉ូតូរបស់ជនរងគ្រោះម៉ាកខាងលើ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ​ចាត់​ការ​តាមនីតិវិធីច្បាប់ ៕បញ្ញា​

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here